ចូលឆ្នាំចិនថ្ងៃទី១ ស្រ្តីវ័យក្មេងលង់ទឹកស្លាប់ នៅកោះប៉ែន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង រសៀលនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ សប្បាយ ក្លាយជាទុក្ខបានកើតទៅលើ ក្រុមគ្រួសារមួយរស់នៅ ភូមិគមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ខណះកូនស្រីរបស់ខ្លួនកំពុង ពេញវ័យ អាយុ ១៧ ឆ្នាំ បានលង់ទឹកស្លាប់់ បន្សល់ទុក្ខដ៏មហាសាលមិនអាចប្រៀបផ្ទឹមបាន។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ​ ​ក្រុម​គ្រួសាររ ងគ្រោះ បាន​នាំ​គ្នា​មក​ធ្វើ​ដំណើរ តាម​ប្រ​ដឺ​ស    មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នៅ​ ចៃដន្យ​ឈ្មោះ ស៊ា​ន   សុខ​ធានី ភេទ​ស្រី​អាយុ​១៧​ឆ្នាំ មក​ពី​ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម  បាន​ចុះ​ងូតទឹក​ទន្លេមេគង្គ​លេង​ក៏​ស្រាប់តែ​លង់ទឹក​ទន្លេ  បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ស្រង់​ពី​ក្នុង​ទឹក​ប្រឹង​សង្គ្រោះ    លើក​រលាក់​ទឹក​នូវ​តែ​មិនដឹងខ្លួន​ទើប​ដឹង​ថា​ស្លាប់​ក៏​បាន​ដឹក​តាម​រថយន្ត​យក​ទៅ​ផ្ទះ​វិញ​ធ្វើបុណ្យ​ តាម​ប្រពៃណី​ក្រោម​សំឡេង​យំទួញ​ដ៏​សោកសៅ​ពី​ឪពុក​ម្តាយ​គួរ​ឲ្យ​ស​ង្វេ​ក  ៕

ចូលឆ្នាំចិនថ្ងៃទី១ ស្រ្តីវ័យក្មេងលង់ទឹកស្លាប់ នៅកោះប៉ែន ខេត្តកំពង់ចាម

ចូលឆ្នាំចិនថ្ងៃទី១ ស្រ្តីវ័យក្មេងលង់ទឹកស្លាប់ នៅកោះប៉ែន ខេត្តកំពង់ចាម