គ្រោះកាចចង្រៃ អគ្គិភ័យឆេះបំផ្លាញផ្ទះជិត១០០ខ្នង ក្រោយវត្តចាក់អង្រែក្រោម

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១រំលងអាធ្រាត្រចូល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិត នៅខាងក្រោយ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ផ្ទះប្រជាពលរដ្ឋ ចំនួន ៩៧ខ្នងត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង សង្ស័យបណ្តាលមកពីប្រជាពលរដ្ឋ ដុតផាវ និងកាំជ្រួចផ្ទះ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន វៀតណាម។

មន្ត្រីសមត្ថកិច្ចែលចុះជួយអន្តរាគមន៍បានអោយដឹងថា ​អគ្គិភ័យនេះបានរលត់ទៅ វិញ វេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២៥គ្រឿង និងអស់ទឹក៦៦ជើង។ក្នុងគ្រោះអគ្គិភ័យនេះមិនទាន់ដឹងពីចំនួនទ្រព្យសម្បត្តិដែលខូចខាត នៅឡើយទេ ដោយរង់ចាំសមត្ថកិច្ចនិងអាជ្ញាធរចុះស្រង់ស្ថិតិសិនហើយក៏មិនបណ្តាលឲ្យនរណា ម្នាក់រងរបួស ឬស្លាប់ផងដែរ៕

គ្រោះកាចចង្រៃ អគ្គិភ័យឆេះបំផ្លាញផ្ទះជិត១០០ខ្នង ក្រោយវត្តចាក់អង្រែក្រោម គ្រោះកាចចង្រៃ អគ្គិភ័យឆេះបំផ្លាញផ្ទះជិត១០០ខ្នង ក្រោយវត្តចាក់អង្រែក្រោម