ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

iPhone 5se ទំហំ​៤​អីុង​នឹង​រំលេច​ដោយ​ពណ៌​ផ្កាឈូក​នៅ​ថ្ងៃ​ទី​១៥ មីនា ២០១៦ ខណៈ Tablet ជំនាន់​ថ្មី​គឺ iPad Air 3 ក៏​បង្ហាញ​វត្តមាន​ស្រប​ពេល​ជាមួយ​គ្នា​ដែរ ។ ពណ៌​ផ្កាឈូក​គឺជា​ពណ៌​ពិសេស​ថ្មី​ទៀត​បន្ថែម​លើ​ពណ៌​ប្រាក់ និង​ពណ៌​ប្រផេះ​ដែល​មាន​ស្រាប់ ។   

iPhone 5se  មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង iPhone 5 ដែរ ប៉ុន្តែ អ្វី​ៗ​មានការ​ផ្លាស់​ប្តូរ​បន្ថែម​ទៅ​លើ​សមត្ថភាព​របស់​វា និង​កម្មវិធី Software ថ្មី​ទៀត​ផង ។ ទន្ទឹម​គ្នា​នេះ​ដែរ Tablet ជំនាន់​ថ្មី​គឺ iPad Air 3 នឹង​លេច​រូបរាង​ខណៈ​ពេល​លក្ខណៈ​ពិសេស​របស់​វា​មិន​ទាន់​បញ្ជាក់​នៅឡើយ ។

អតិថិជន​ជឿជាក់​ថា iPhone 5se កូន​កាន់​ពី iPhone 5 នឹង​រួម​បញ្ចូល​សមត្ថភាព​កាន់តែ​ពិសេស​ពី iPhone 6 នឹង​ធ្វើ​ឱ្យ​ទីផ្សារ​របស់​ក្រុមហ៊ុន Apple ទទួល​បាន​ប្រជា​ប្រិយ​ភាព​មួយ​កម្រិត​ទៀត ខណៈ​ស្មា​ត​ហ្វូ​ន iPhone 6 ទំហំ​លើស​ពី​៤​អុ​ី​ង​ដែល​ធ្វើ​ឱ្យ​អតិថិជន​មិន​ងាយស្រួល​កាន់ និង​ដាក់​តាម​ខ្លួន​ទេ​៕