ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​៣​​នាក់ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ប្រភេទ (​បត់​ចំហៀង​) និងដំបង​ ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​បុស្ស​ស្អំ ក្នុងភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក កាលពី​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ ប្តី​ឈ្មោះ​ឈ្មោះ​ភើ​យ ម៉ៅ អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហ៊ុន ស៊ី​ណាត មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ដោយ​អះអាង​ថា ត្រូវ​ក្រុម​ចោរ​បាន​ប្លន់​យក​លុយ​អស់​ចំនួន​៥​ពាន់​បាត លុយ​ខ្មែរ​៣០​ម៉ឺន​រៀល ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ មាស​គ្រឿង​៥​ជី និង​ចិញ្ចៀន​ប្លា​ទី​ន​៣​វង់ ។

បើ​តាម​ម្ចាស់ផ្ទះឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ប្រពន្ធ​គាត់​អង្គុយ​មើល​ទូរទស្សន៍​នៅ​ខាង​ក្នុងផ្ទះ​ ចំណែក​ខ្លួន​អង្គុយ​លក់អីវ៉ាន់​ ស្រាប់​តែ​​មាន​ក្រុម​ចោរ​៣​នាក់ ក្នុងនោះ​មាន​​ម្នាក់​​កាន់ដំបង និង​ខ្លះ​​កាំភ្លើង​អាការ មក​ឈរ​ភ្ជង់​​ពីក្រោយ ពេល​នោះ​គាត់ភ្ញាក់​ព្រើត​​សួរ​ថា ​អ្នក​ណា? ពេល​នោះ​​មាន​ម្នាក់​ឆ្លើយ​​ថា អត់​ស្គាល់​ចោរ​ទេឬ​? ហើយ​សម្រុកចូល​ក្នុងផ្ទះ​តែ​ម្តង ហើយ​ក្រុម​ចោរ​ចូល​រើ​កកាយ​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​តាម​ចិត្ត ដោយគាត់​បាន​ត្រឹម​តែ​ឈរ​មើល​​ចោរ​ធ្វើ​សកម្មភាព​​ពី​ខាងក្រៅ​ផ្ទះ​​តែ​ប៉ុណ្ណោះ ។