កូរ៉េខាងជើង បាញ់កាំជ្រួច រយៈចម្ងាយឆ្ងាយ ទោះជាមានការរិះគន់

អាស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី របស់អង់គ្លេស រាយការណ៍នៅមុននេះបន្តិចថា កូរ៉េខាងជើងដ៏ឯកោ បានបាញ់កាំជ្រួច រយៈចម្ងាយឆ្ងាយ ដែលក្រុមអ្នករិះគន់ និយាយថា ការសាកល្បងនេះ គឺជាការបំពាន លើបច្ចេកវិទ្យាកាំជ្រួច។

យ៉ាងណាក៏ដោយ កូរ៉េខាងជើង បានប្រាប់ទៅ អង្គការសហប្រជាជាតិ រួចហើយថា ខ្លួនមានបំណងធ្វើឲ្យ ពិភពលោក តាមដានដោយផ្កាយ រណបចំពោះការបាញ់សាកល្បងនោះ។

វាហាក់ដូចជា បានបាញ់ចេញពីមូលដ្ឋាន ភាគពាយ័ព្យនិងបានហោះកាត់ ភាគត្បូងកោះអូគីណាវ៉ា ប្រទេសជប៉ុន។ការបាញ់នេះទៀតសោត ត្រូវបានថ្កោលទោស ដោយប្រទេសជប៉ុន និងអាមេរិក ចំពេលដែលមានការកង្វល់ថា កូរ៉េខាងជើង កំពុងអភិវឌ្ឍន៍កាំជ្រួចរបស់ខ្លួន បាញ់ដល់ទឹកដីអាមេរិកបាន។

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានស្នើឲ្យមានការកោះប្រជុំ បន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យនេះ។

កូរ៉េខាងជើង បាញ់កាំជ្រួច រយៈចម្ងាយឆ្ងាយ ទោះជាមានការរិះគន់