អាមេរិក និងកូរ៉េរួមគ្នា ធ្វើសមយុទ្ធយោធា ធំបំផុត មិនធ្លាប់មាន ឆ្លើយតប កូរ៉េខាងជើង

សេអ៊ូល៖ ប្រភពព័ត៍មានពី គេហទំព័ររបស់ ស៊ិនហួរ បានឲ្យដឹងកាលពី ថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើសមយុទ្ធយោធារូមគ្នា ដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងកំឡុងដើម ខែមិនានេះហើយ។

មន្ត្រីជាន់ខ្ពស់របស់ ប្រទេសកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការងារ សមយុទ្ធធ្លាប់បាន រាយការណ៍ប្រាប់ទៅកាន់ សមាជិកជាន់ខ្ពស់របស់ គណបក្សកាន់អំណាចរបស់កូរ៉េ នៅកាលពីថ្ងៃអាទិត្យថា គោលបំណងសំខាន់ នៃការធ្វើសមយុទ្ធយោធា នៅក្នុងឆ្នាំនេះ គឺជាការប្រមូលផ្តុំ នូវសព្វាវុធ ដែលមានបច្ចេកវិទ្យា ចុងក្រោយបង្អស់របស់ ប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការធ្វើរសមយុទ្ធយោធា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែមិនានេះ រហូតដល់ថ្ងៃទី៣០ ខែមេសា គឺស្ថិតនៅពីក្រោយមានការគំរាមគំហែង បែបយោធាពីសំណាក់កូរ៉េខាងជើង ដែលធ្លាប់ប្រកាសពីការសាកល្បង អាវុធនុយក្លេអ៊ែរ និងការធ្វើតេស្ត សាកល្បងបាញ់គ្រាប់រ៉ូកែត ប្រភេទចម្ងាយឆ្ងាយ របស់ខ្លួនកាលពីពេលថ្មីៗនេះ៕