ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ចាប់ហួយ​ ​យកលុយ និង​ទ្រព្យសម្បត្តិ

ភ្នំពេញ: ក្រុមចោរប្លន់​ប្រដាប់អាវុធ បានធ្វើ​សកម្ម​​ភាព​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ចាប់ហួយ​
​យកលុយ និង​ទ្រព្យសម្បត្តិ កាលពី​ព្រលប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់​
​ពី​ប្លន់​រួច​ក្រុមចោរ​បាន​គេចខ្លួនបាត់​​ដោយ​សុវត្ថិភាព​។​

​ករណី​ប្លន់​នេះ បានកើត​ឡើង​នៅ​ចំណុច​អូរ​ស្អំ ក្នុងភូមិ​ភ្នំ​៧ ឃុំ​បួរ ស្រុក​ភ្នំព្រឹកខេត្តបាត់ដំបង​។​​ទ្រព្យសម្បត្តិ​បាត់បង់​មាន​លុយ​បាត​ប្រមាណ​៥.000​បាត និង​គ្រឿង​​មួយចំនួន​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​​ក្រុមចោរប្លន់​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​១​ដើម​។​
 
​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ជនល្មើស​បាន​ប្រមូល​យកលុយ ប្រមាណ​៥​ពាន់​បាត គ្រឿងអលង្ការ​ប្លា​ក​ទីន និង​មាស​ជាង​៥​ជី​៕​