​បុរស​អេស្ប៉ាញ​ម្នាក់សម្លាប់​មិត្ត​ភ័ក្តិនៅ​ប្រទេស​ថៃ រត់​ខ្លួន​មកខេត្ត​ព្រះសីហនុ ត្រូវ​ឃាត់ខ្លួន​

ព្រះសីហនុ: បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់ ដែល​បានសម្លាប់​មិត្ត​ភ័ក្តិ​របស់ខ្លួននៅ​ប្រទេស​ថៃ ហើយ​រត់គេច​មក​លាក់​ខ្លួននៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាននៅ​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ហាង​ជនបរទេស យីហោ ឆា​លី ហេ​ប​ភី ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បានអោយដឹងថា បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់នេះ ឈ្មោះ Segarra Princep ឆ្នាំ​កំណើត 31.05.1979   កាន់​លិខិតឆ្លងដែន​លេខ AAI515994 មាន​សុពលភាព 29.01.2024 ទិដ្ឋាកា​រលេខ TI 09758149 មាន​សុពលភាព 08.10.2015  ។​

​បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់នេះ បានសម្លាប់​មិត្ត​ភ័ក្ដិ​ខ្លួនទម្លាក់ចោល​ក្នុង​ទឹក នៅ​ប្រទេស​ថៃ ហើយ​រត់គេចខ្លួនចូលមក​ប្រទេស​កម្ពុជា ក៏មក​សម្ងំ​លាក់ខ្លួនក្នុង​ខេត្ត​ព្រះសីហនុ បាន​មួយរយៈ ទើប​ក​ម្លាំ​នគរបាល​អន្តោប្រវេសន៍ ទទួល​ព័​ត៌​មានពី​នាយដ្ឋាន​អន្តោប្រវេសន៍ ទើប​ឈានទៅដល់​ការឃាត់ខ្លួន បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់នេះបានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សួរ​រួចហើយ នគរបាលខេត្ត​ព្រះសីហនុ បាន​បញ្ជូន​បុរស​ជនជាតិ​អេស្ប៉ាញ​ម្នាក់នេះទៅ​នាយដ្ឋាន​អន្តោប្រវេសន៍ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕V/S