ក្រុម​ឡាន​ដឹក​ដី បើក​ឆ្លងកាត់​អត់​ស្រោច​ទឹក​ត្រូវ​ប្រជាពលរដ្ឋ​បិទផ្លូវ បង្ក​ការកកស្ទះ​

Doliprane TVC

​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង ត្រូវបាន​ប្រជាពលរដ្ឋ​បាននាំគ្នា​ឃាត់ បង្ក​ឲ្យ​មានការ​កកស្ទះ បន្ទាប់ពី​រថយន្ត​ទាំងនោះ បើក​លឿន​អត់​ស្រោច​ទឹក​ផ្លូវ បណ្ដាល​ឲ្យ​ហុយ​ដី ប៉ះពាល់​ដល់​ការរស់នៅ របស់​ពួកគាត់​ដែល​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​នោះ ។ រថយន្ត​ទាំងនោះ ត្រូវបាន​ឃាត់ កាលពី​វេលា​ម៉ោង​ម៉ោង ២ និង ១០ នាទី រសៀល​ថ្ងៃទី ០៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវ ៣០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រុម​ឡាន​ដឹក​ដី បើក​ឆ្លងកាត់​អត់​ស្រោច​ទឹក​ត្រូវ​ប្រជាពលរដ្ឋ​បិទផ្លូវ បង្ក​ការកកស្ទះ​

ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ ចរាចរណ៍​នៅតាម​ផ្លូវ​ខាងលើ​ជិត ១ ម៉ោង ដោយ​ប្រជាពលរដ្ឋ​ទាំង​នោះបាន​និយាយថា តំបន់​អភិវឌ្ឍន៍​ត្រូវតែមាន​ការដឹក​ដី​ពី​កន្លែង​មួយ​ទៅ​ចា​ក់នៅ​កន្លែង​មួយទៀត​អញ្ចឹង​ហើយ ប៉ុន្តែ​ពេលនេះ​អ្វីដែល ពួកគាត់​ឃាត់​រថយន្ត​ទាំងនោះ គឺ​ដោយសារតែ​បើកបរ​ក្នុង​ល្បឿន​លឿន អត់​ស្រោច​ទឹក បង្ក​ឲ្យ​ហុយ​ប៉ះពាល់​ដល់ ការរស់នៅ​របស់​ពួកគាត់ ហើយ​ស្នើរ​សុំ​ឲ្យ​ថៅកែ​ចាត់ចែង​ស្រោច​ទឹក​ឲ្យ​បាន​ត្រ​មឹ​ត្រូវ ។ បន្ទាប់ពី​ឃាត់​រយៈពេល​ន្រ​មាណ ១ ម៉ោង​ក្រុម​ថៅកែ​ទៅ​ស្រោច​ទឹក ទើប​ដោះលែង​ឲ្យ​បន្តដំណើរ​ទៅមុខទៀត ៕ យន់ ស៊ីថា​ (ប្រភព TV5)

ក្រុម​ឡាន​ដឹក​ដី បើក​ឆ្លងកាត់​អត់​ស្រោច​ទឹក​ត្រូវ​ប្រជាពលរដ្ឋ​បិទផ្លូវ បង្ក​ការកកស្ទះ​