ព្រូស ព្រលះ​ឆ្លាមពេញទំហឹង​ របួសធ្ងន់​ទាំងពីរ

Doliprane TVC

​ភ្នំពេញ​ : មនុស្ស ២ នាក់​បាន​រងរបួស​ធ្ងន់ និង ស្រាល រីឯ​រថយន្ត​រង​ការខូចខាត​ទាំងសងខាង​នៅក្នុង​ហេតុការណ៍​រថយន្ត​បើក​បុក​គ្នា​ទាំង​កណ្តាលយប់​នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ ៤ ខាងលិច​រង្វង់​មូល​ចោមចៅ ២០០ ម៉ែត្រ​ស្ថិតក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ ​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៦ ។​

​តាម​សាក្សី​ពី​កន្លែង​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់ថា មុន​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក Camry ឆ្លាម​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1860 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ទិសដៅ​ពី​លិចទៅ​កើត លុះ​បើក​មកដល់​ចំណុចកើតហេតុ​ជិត​រង្វង់​មូល​ចោមចៅ អ្នកបើកបរ​រថយន្ត​ឆ្លាម​បាន​បត់​ត្រឡប់ក្រោយ​ដោយ​មិន​មើល​ក្រោយ​ទាល់តែសោះ​ធ្វើឱ្យ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូយ៉ូតា​ព្រូស​ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2w-6385 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ដែល​មកពី​ក្រោយ​ក្នុង​ទិ​ដៅ​ស្របគ្ ​បុក​ពីចំហៀង​ខាងឆ្វេង​ពេញទំហឹង​ ធ្វើឱ្យ​ម្ចាស់​រថយន្ត​តូយ៉ូតា​ព្រ៊ូ​សរងរបួស​ធ្ងន់ ហើយ​រថយន្ត​បាន​ផ្ទុះ​ពោង​សុ​វ​ត្ត្ថិ​ភាព​ខាងមុខ​ និង រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ។ ចំណែក​រថយន្ត Camry ឆ្លាម​រង​ការខូចខាត​ចំហៀង​ខាងឆ្វេង​ទាំងស្រុង រីឯ​អ្នកបើកបរ​របួសធ្ងន់ ។​

ព្រូស ព្រលះ​ឆ្លាមពេញទំហឹង​ របួសធ្ងន់​ទាំងពីរ

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន គឹម សុង មក​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ ចំណែក​រថយន្ត​ទាំង ២ គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់​វេ​ង​ស្ទួ​ច​យក​រថយន្ត​ទាំង ២ គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ ៕

                           ( ប្រភព : TV5 )