ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

បួ​គី​ណា​ហ្វា​សូ គឺជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​២៧៤.២០០​គីឡូ​ម៉ែត្រការ៉េ ។ ប្រទេស​បួ​គី​ណា​ហ្វា​សូ ហ៊ុម​ព័ទ្ធ​ដោយ​ប្រទេស​ចំនួន​៦ គឺ​ប្រទេស​ម៉ា​លី​នៅ​ភាគ​ខាងជើង​,  ប្រទេស​នី​ហ្ស៊េ​រ នៅ​ភាគ​ខាងកើត ។ ប្រទេស​បេ​ណាំង​នៅ​ភាគ​អាគ្នេយ៍​, ប្រទេស​តូ​ហ្គោ និង​ប្រទេស​ហ្គា​ណា នៅ​ភាគ​ខាងត្បូង និង​ជាប់​ប្រទេស​កូដ​ឌី​វ័​រ នៅ​ភាគ​និរតី ។ រាជធានី​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ គឺ Ouagadougou  ហើយ​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង​១៧,៣​ពាន់​លាន​នាក់ ។  កាលពី​អតីតកាល​ប្រទេស​បួ​គី​ណា​ហ្វា​សូ​ត្រូវ​បាន​គេ​ហៅ​ថា «​សាធារណរដ្ឋ Upper Volta» ។ ក្រោយមក​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​មក​ជា​បួ​គី​ណា​ហ្វា​សូ នៅ​ថ្ងៃ​ទី​៤ សីហា ១៩៨៤ ដោយ​ប្រធានាធិបតី​ថូ​ម៉ាស់ សាន​កា​រ៉ា​។ ភាសាផ្លូវការ​របស់​ប្រទេស​បួ​គី​ណា​ហ្វា​សូ​គឺ​ភាសា​បារាំង ។

-​បាវចនា ការ​រួបរួម វឌ្ឍនភាព និង​យុត្តិធម៌​។
-​ទីក្រុង Ouagadougou ។
-​ភាសាផ្លូវការ​ភាសា​បារាំង និង​ភាសា​ទទួលស្គាល់​ប្រើ​ក្នុង​តំបន់​ផ្សេង​ទៀត គឺ Mòoré, Mandinka និង​ភាសា Bambara ។
-​កាន់សាសនា​អ៊ិ​ស្លា​ម គ្រឹ​ស្ត និង​សាសនា  Animism ។
-​ប្រធានាធិបតី Roch Marc Christian Kaboré ។
-​នាយក​រដ្ឋមន្ត្រី Paul Kaba Thieba  ។
-​ទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ថ្ងៃ​ទី​៥ សីហា ១៩៦០ ។
-​ផ្ទៃដី​សរុប ២៧៤.២០០​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៧៤ ។
-​បរិមាណ​ទឹក​០,១៤៦​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន​១៧.៣២២.៧៩៦​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៦១ ។
-​ដង់ស៊ីតេ​ប្រជាជន​៥៧,៤​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៤៥ ។
-GDP សរុប​ឆ្នាំ​២០១៤ គឺ​២៨​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន​១.៦៦៦ ដុល្លារ ។
-​រូបិយប័ណ្ណ ហ្វ្រ​ង់​អាហ្វ្រិក​ខាងលិច ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +២២៦៕