ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

Doliprane TVC

​តារា​សម្តែង​ស្រី​កញ្ញា ពុធ ស្រី​ខួច ដែល​ទើបតែ​លេចមុខ​មាត់​មក​នោះ គឺ​បច្ចុប្បន្ន​នាង​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជា​បន្ត​ន្ទា​ប់​ហើយ​តាមរយៈ​នៃ​ការសម្តែង​ភាពយន្ត​ក្នុង​ដំណែង​ជា​តួឯក​រហូតដល់​ទៅ ៣ រឿង​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ ២០១៤ មក ។​​ពុធ ស្រី​ខួច បាន​ប្រាប់​ឱ្យដឹងថា រឿង​ទី ១ ដែល​នាង​បាន​សម្តែង​នោះ គឺ​រឿង «​ស្នេហា និង កិត្តិយស​» ដែល​បានដាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ CTN កាលពី​ឆ្នាំ ២០១៤ កន្លងមក​, រឿង​ទី ២ គឺជា​ខ្សែភាពយន្ត រឿង «​ភូមិ​អត់​មនុស្ស​» ឆ្នាំ ២០១៥ ហើយ​សព្វថ្ងៃនេះ​នាង​កំពុងតែ​ថត​ខ្សែភាពយន្ត​រឿង «Girl Is Like That» ដែលជា​រឿង​ទី ៣ សម្រាប់​ឆ្នាំ ២០១៦ នេះ​ថែម​ទៀតផង ។

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

ស្រី​ខួច បញ្ជាក់​ផងដែរ​ថា រឿង​ដែល​នាង សម្តែង​ទាំង ៣ រឿងនេះ គឺ​នាង​សម្តែង​ជា​តួឯក​ទាំងអស់​តែម្តង ។ នាង​បន្តទៀតថា សព្វថ្ងៃនេះ​មាន​គេ​ទាក់ ទង​នាង​ច្រើន​សម្រាប់​ការងារ​សម្តែង​ភាពយន្ត ។​ ​សព្វថ្ងៃនេះ​កញ្ញា ពុធ ស្រី​ខួច ក្រៅពី​មមាញឹក​ក្នុងការ​សម្តែង​ភាពយន្ត​ហើយ​នោះ នាង​ក៏​ជា​អ្នកចម្រៀង​មួយរូប​ដែរ​ដែល​នាង​តែងតែ​ឡើង​ច្រៀង​ញឹកញាប់​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួន​ទៀតផង ។ ហើយ​ទាក់ទង​ទៅនឹង​ការ​ចម្រៀង​នេះដែរ ស្រី​ខួច បានឱ្យដឹងថា ដោយសារ​នាង​ចូលចិត្ត និង ចង់​ក្លាយ ជា​អ្នកចម្រៀង​បន្ថែមទៀត ទើប​នាង​ធ្វើ​ដូច្នេះ ។

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

នាង​បាន​ថត MV នៅក្នុង​បទ​ចម្រៀង​ជាមួយ​លោក ខេមរៈ សិរីមន្ត បាន​មួយ​បទ​ផងដែរ គឺ​បទ «​ក្រៅពី​អូន​មាន​អ្នកណា​ស្រឡាញ់​បង​» ។​ ​សូម​រំលឹកថា ពុធ ស្រី​ខួច ជា​អតីត Freshie Girl ចំណាត់ថ្នាក់​លេខ ១ កាលពី​ឆ្នាំ ២០១៤ មកពី​ខេត្ត​ត្បូងឃ្មុំ ។ ចាប់តាំងពី​ជាប់​ជា Freshie Girl រួច គឺ​ប៉ុន្មាន​ខែក្រោយ​មក​នាង​បាន​ចាប់យក​អាជីព ជា​តារា​សម្តែង​តែម្តង ហើយ​រឿង​ដែល​នាង​សម្តែង​ជា​លើកដំបូង​នោះ គឺ​រឿង «​ស្នេហា និង កិត្តិយស​» ។ ហើយ​ជា​បន្តបន្ទាប់​ដោយសារតែ​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅក្នុង​ការសម្តែង​រឿងលើក​ទី ១ រួចមក គឺ​ការងារ ការសម្តែង​របស់​នាង​ចេះតែ​លូតលាស់​ជា​លំដាប់ ព្រមទាំង​ឈរ​នៅក្នុង​ដំណែង​ជា​តួឯក​ជាប់​គ្នា​ថែម​ទៀតផង ។

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

ទាក់ទង​ទៅនឹង​ការចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នាពេលនេះ​កញ្ញា ពុធ ស្រី​ខួច បានឱ្យដឹង​ផងដែរ​ថា នេះ​ជា ចំណូលចិត្ត គួបផ្សំ​ជាមួយនឹង​ការគាំទ្រ និង លើកទឹកចិត្ត​ពី​ក្រុមគ្រួសារ​ទាំង​ព្រម​តែម្តង ។​ ​ការចូល​ប្រឡូក​សិល្បៈ​ដោយ​ចាប់ផ្តើម​ឡើងជា​តួ​ឯង​យ៉ាង​ដូច្នេះ​បានធ្វើឱ្យ ស្រី​ខួច មានការ​សម្បាយ​ចិត្ត ណាស់ រហូត​នាង​មោទនៈភាព​ខ្លូន​ឯង​ថា ទាល់តែ​ជា​តួឯក​ទើប​នាង​សម្តែង​ថែម​ទៀតផង ។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ទាក់ទង​ទៅនឹង​ការសម្តែង​ជា​លើកដំបូង​នោះ ស្រី​ខួច ឱ្យដឹងថា វា​មានការ​លំបាក ព្រោះ​មិន ទាន់​ចេះ​បញ្ចូល​អារម្មណ៍ ។

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

ពុធ ស្រី​ខួច លេចមុខ​ក្នុង​ដំណែង​តួឯក ៣ រឿង​ជាប់​គ្នា​

​ពុធ ស្រី​ខួច ទើបតែ​មាន​អាយុ ១៨ ឆ្នាំ ហើយ​នាង​អះអាងថា នឹង​ធ្វើឱ្យ​ទស្សនិកជន​កាន់តែច្រើន ឡើង​គាំទ្រ​នាង​តាមរយៈ​ការសម្តែង​ឱ្យអស់​ពិ​សមត្ថភាព​ទៅតាម​អ្វីដែល​អាចធ្វើ​បាន និង ការរៀបចំ​ខ្លូន​បែប ស្តាយ Cute Cute សម​នឹង​វ័យ​តែ​មិន​សិច​ស៊ី​ហួសប្រមាណ​នោះទេ ៕ យ៉ា​នុ​