ចង់រួមភេទ​ដល់​ចំណុច​កំពូល! ​តើគួរវាយ​លុក​តំបន់​សម្រើប​ណាខ្លះ​របស់​មនុស្ស​ស្រី?

សម្រាប់​ការទំនាក់​ទំនង​ផ្លូវភេទ​ដើម្បី​ឈាន​ទៅដល់​ចំណុច​កំពូល​ដែល​មាន​សីតុណ្ហភាព​រោលរាល​ក្ដៅគគុក​, អ្នកត្រូវ​ការ​អនុវត្ត​ទៅលើ​ចំណុច​សម្រើប​ទាំងអស់​ឲ្យបាន​ត្រឹមត្រូវ។ ​ដើម្បី​ជម្រុញ​តំបន់​សម្រើប​របស់​មនុស្សស្រី​ឲ្យមាន​អារម្មណ៍​ស្រៀវស្រើប ​រំជើបរំជួល ​និងធ្វើឲ្យ​នាងឈាន​ទៅដល់​ចំណុច​កំពូល​កម្រិត​ខ្ពស់បំផុត ​និងភាព​ច្បាស់លាស់​ក្នុងការ​ទទួលយក​សេចក្ដីសុខ​ដ៏ពុះ​កញ្ជ្រោល​ក្នុងជីវិត​ផ្លូវភេទ​របស់អ្នក។

ចង់រួមភេទ​ដល់​ចំណុច​កំពូល! ​តើគួរវាយ​លុក​តំបន់​សម្រើប​ណាខ្លះ​របស់​មនុស្ស​ស្រី?
តើកន្លែងណាខ្លះជាតំបន់សម្រើប? ជាការប្រសើរណាស់, ទាំងនេះ​គឺជាចំណុច​នៅលើរាងកាយ​របស់​មនុស្សស្រី ​(ចំណុច​ទាំងនេះ​ក៏ជាតំបន់​សម្រើប​របស់​មនុស្ស​ប្រុសដែរ) ​ដែលនាំ​ឲ្យមាន​សម្រើប​ផ្លូវភេទ​នៅពេល​មានរំញោច។ ​ហេតុផលនេះ, ​តំបន់ទាំងនេះ​បានឆ្លើយ​តបយ៉ាង​រហ័ស​ នៅពេល​រាងកាយ​ត្រូវបានប៉ះ ​ពួកគេ​ពិត​ជា​មាន​សម្រើប​យ៉ាងខ្លាំង។ ​ខាងក្រោមនេះ ​ជាចំណុច​សម្រើប​ទាំង ៧ ​នៅលើ​រាងកាយ​របស់​មនុស្សស្រី ​ជាគោល​បំណង​របស់នាង​ចង់ឲ្យ​បុរស​ដឹង​អំពីវា! ​ចាប់ផ្ដើម​ងូតទឹក​ជាមួយ​នាង​ជារៀង​រាល់​ពេល​ពីឥឡូវ ​និងពេល​បន្ទាប់ ​ដូចគ្នា​នេះផងដែរ, ​កុំភ្លេច​និយាយ​អំពីអ្វី​ដែលនាង​ចូលចិត្ត ​ព្រោះវា​នឹងជួយ​ឲ្យភ្លើង​តុណ្ហា​របស់អ្នក​កាន់តែ​ឆេះពុះ​កញ្ជ្រោល​យ៉ាង​ឆាប់រហ័ស។

ជានិច្ចកាល​ចាប់ផ្ដើម​ជាមួយ​ការរួមភេទ ហើយបន្ទាប់មកបន្តទៅធ្វើទង្វើសំខាន់ៗទាំងនេះ។ ទាំងនេះ​ជាតំបន់​ពិសេស​ដែល​អ្នក​ត្រូវ​ចាត់​ការវា។

ស្បែកក្បាល
កុំមើលស្រាលអំណាចនៃការម៉ាស្សាក្បាលយ៉ាងត្រេកត្រអាលមួយនេះឲ្យសោះ។ ​វាជួយឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា, ​កាត់បន្ថយ​ហានិភ័យ​ជម្ងឺដាច់​សរសៃ​ឈាម​ខួរក្បាល ​ជាមួយ​ម្រាមដៃ​របស់អ្នក​ស្ទាបអង្អែល​ទៅលើ​ស្បែកក្បាល​របស់នាង ​ធ្វើឲ្យនាង​មាន​សម្រើប​ឆេះរោលរាល​កាន់តែ​ខ្លាំងឡើង។

ត្រចៀក
ការយកចិត្តទុកដាក់ត្រង់តំបន់ត្រចៀករបស់នាងអាចជម្រុញឲ្យនាងឆ្កួតបាន។ ដូច្នេះ, ​ការថើប​ត្រចៀក​របស់នាង ​អ្នកនឹង​ទទួលបាន​ភាព​ស្និទ្ធស្នាល, ​ការខាំ ​ឬបៀម​ដោយ​ប្រើ​អណ្ដាត​ទល់​ជាមួយ​ត្រចៀក​យ៉ាង​ស្រទន់ ​សើៗ ​នាងនឹង​ទទួលបាន​អារម្មណ៍​ពិសេស ​និងមាន​សម្រើប​ខ្លាំង។

ត្រង់ក
នៅពេលនាងកំពុងតែមានសម្រើប, អ្នកត្រូវប្រើដៃរបស់អ្នកដើម្បីស្ទាបអង្អែលនៅតំបន់ជុំវិញ​ចង្កេះ​របស់នាង ​ហើយការ​ថើបទៅ​លើ​គល់កញ្ចឹងក​របស់នាង ​ឬផ្លំខ្យល់​ទៅលើ​ត្រង់ក​របស់នាង​ មុនពេល​អ្នកចាប់​ផ្ដើមការ​បៀម​ឬខាំញេញៗ​ទៅលើក​របស់នាង។

បបូរមាត់
ចាប់ផ្ដើមជាមួយការខាំប្រឡែងលេងនៅផ្នែកខាងក្រោមនៃបបូរមាត់របស់នាង ​និង​បណ្ដោយ​ខ្លួនតាម​អំពើ​ចិត្ត​យឺតៗ​ក្នុងការ​ថើប។ ​អ្នកណា​ថាការ​ថើបគឺ​គួរឲ្យ​ធុញទ្រាន់? ​ការពិតវា​គឺជា​សកម្មភាព​ដ៏រោលរាល ​និងមាន​សេចក្ដីសុខ​ខ្លាំងបំផុត។

សុដន់ និងក្បាលសុដន់
ការទទួលបានដោយផ្ទាល់នៅក្នុងទង្វើនេះ, ការថើប, ការបបោសអង្អែល, និងការបឺតជញ្ជក់ក្បាលដោះរបស់នាង ​អ្នកអាច​បើកអាវ ​និងអាវ​ទ្រនាប់​របស់​នាង​ឡើងលើ។ ​តើអ្នក​នៅរង​ចាំអ្វីទៀត? ​ចាត់ការភ្លាមទៅ!

កំបេះគូទ
តើអ្នកធ្លាប់ឆ្ងល់ទេថា ការច្របាច់ ឬការទះគូទដៃគូររបស់អ្នក អាចធ្វើឲ្យនាងទទួលបានអ្វីពិសេស? ​ប៉ុន្តែអ្នក​ត្រូវធ្វើឲ្យ​ប្រាកដថា ​អ្នកមិន​បានធ្វើ​ឲ្យប៉ះ​ពាល់ដល់​នាងក្នុង​ដំណើរ​ការនេះ។

ជើង
មិនមានមនុស្សច្រើនទេ បានដឹងថាជើងរបស់អ្នកមានសញ្ញាសរសៃប្រសាទដែលអាច​ជម្រុញ​ឲ្យអ្នក​មាន​អារម្មណ៍​សម្រើប ​និងរំជើប​រំជួលខ្លាំង។ ​នេះជាអ្វី​ដែលនាង​ចង់ឲ្យ​អ្នកធ្វើ​មកលើ​នាងឲ្យ​បានច្រើន! ​ជាពិសេស ​ការថើប, ​ការបបោស​អង្អែល, ​បឺតជញ្ជក់​ជើងផ្នែក​ខាងក្នុង​របស់នាង៕

ដោយ៖ Brugn
ដោយ៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!