សំណាងល្អ គ្មានអ្នកស្លាប់ នៅក្នុងឧបត្តិវហេតុ ភ្លើងឆេះផ្ទះ ៩៧ខ្នង នៅចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអោយដឹងថា អគ្គិភ័យ ដែលបានឆាបឆេះ នៅវេលា ម៉ោងជាង១២ រំលងអាធ្រាត្រ និងរលត់ទៅវិញ នៅម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅខាងក្រោយ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ បណ្តាលមកពីប្រជាពលរដ្ឋដុតផាវ ដោយបានបំផ្លាញ ផ្ទះប្រជាពលរដ្ឋអស់ ៩៧ខ្នង។

ក្រោយពីហេតុការណ៍កើតឡើងនេះភ្លាម លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា អាជ្ញាធរមានសមត្ថិកិច្ច បានបញ្ជួនកម្លាំង និងក្រុមពន្លត់អគ្គិភ័យចុះទៅអន្តរគមន៍ ដោយប្រើប្រាស់ឡានទឹក ២១គ្រឿង ស្នងការរាជធាគី, អ៊ូបរ ២គ្រឿង របស់ការិយាល័យជើងទឹក, ឡានទឹកខេត្តកណ្តាល អស់១គ្រឿង, ឡានទឹកស្រាបៀកម្ពុជា ១គ្រឿង សរុបឡានអគ្គិភ័យ អស់២៥គ្រឿង ហើយប្រើប្រាស់ទឹកអស់ ៦៦ជើង។

គួរបញ្ជាក់ផងដែរថា ពុំមានអ្នករងរបួស ឬស្លាប់ក្នុងឧបត្តិវហេតុភ្លើងឆេះ ខាងលើនេះឡើយ និងពុំទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ពីទំហំខូចខាតនៃអគ្គិភ័យនេះទេ៕