អាហារ ៧ ប្រភេទ អាចជួយពន្លូតកម្ពស់ត្រូវតាមស្តងដារ

មនុស្សមួយចំនួនមានរាងខ្ពស់ ចំណែកឯមួយចំនួនទៀតមានរាងទាបមិនដូចគ្នា។ កម្ពស់ខ្ពស់ធ្វើឲ្យយើងមានអារម្មណ៏ល្អ ហើយវាក៏អាចជួយបង្កើនទំនុកចិត្តលើខ្លួនឯងផងដែរ។ ដូច្នេះ មានមនុស្សជាច្រើនតែងតែព្យាយាមប្រើវិធីមួយចំនួនដើម្បីឲ្យលូតកម្ពស់។
 
អាហារ ៧ ប្រភេទ អាចជួយពន្លូតកម្ពស់ត្រូវតាមស្តងដារ
កម្ពស់របស់អ្នកអាស្រ័យលើកត្តាមួយចំនួន។ ជីវិតរស់នៅប្រចាំថ្ងៃ និងរបបអាហាររបស់អ្នកក៏ដើរតួនាទីសំខាន់ផងដែរ។
តើមានរបបអាហារណាខ្លះអាចជួយឲ្យលូតកម្ពស់ដូចបំណងបាន? បើទោះបីជាមនុស្សប្រុសមានឱកាសនឹងលូតកម្ពស់រហូតដល់អាយុត្រឹម ២៥ឆ្នាំ ហើយជាទូទៅមនុស្សស្រីអស់កម្ពស់ត្រឹមអាយុ ១៩ឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមញ៉ាំអាហារ និងធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ អ្នកអាចនឹងមានឱកាសលូតកម្ពស់បានច្រើន។ ជាការពិតណាស់ អ្នកជំនាញបានណែនាំឲ្យទទួលទានអាហារដែលជួយទ្រទ្រង់ដល់អរម៉ូនលូតលាស់របស់មនុស្ស។ ត្រូវប្រាកដថា អ្នកមិនភ្លេចអាហារដែលសម្បូរប្រូតេអ៊ីន, វីតាមីន និងសារធាតុខនិជ។

មាន់
ប្រភពប្រូតេអ៊ីនបានពីសាច់សត្វនឹងមានប្រសិទ្ធិភាពខ្ពស់។ រួមបញ្ចូលវាក្នុងរបបអាហាររបស់អ្នកដើម្បីជួយឲ្យការលូតលាស់របស់សាច់ដុំរាងកាយរបស់អ្នក។
គ្រាប់ធញ្ញជាតិ
ក្នុងវ័យជំទង់ អ្វីដែលសំខាន់បំផុតដើម្បីទ្រទ្រង់រាងកាយរបស់អ្នកគឺ មានជាតិកាឡូរីគ្រប់គ្រាន់។ ជាពិសេសគ្រាប់ធញ្ញជាតិដូចជា អង្ករ និងស្រូវសាលី។ វាមានផ្ទុកនូវជាតិកាបូហៃដ្រាត, ជាតិដែក, ជាតិសរសៃ និងវីតាមីន B ដែលដើរតួនាទីក្នុងការជួយឲ្យលូតកម្ពស់។
ទឹកដោះគោ
ប្រសិនបើអ្នកចង់លូតកម្ពស់ខ្ពស់ ឆ្អឹងរបស់អ្នកត្រូវការលូតលាស់បន្ថែម។ ទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម ដែលដើរតួនាទីសំខាន់ក្នុងការជួយឲ្យឆ្អឹងលូតលាស់។ ហើយទឹកដោះគោក៏មានផ្ទុកនូវប្រូតេអ៊ីន និងវីតាមីន A ផងដែរ។ ទទួលទានទឹកដោះគោគ្មានក្រែមឲ្យបាន ២កែវក្នុងមួយថ្ងៃ។
សណ្តែកសៀង
មនុស្សភាគច្រើនមិនទាន់ដឹងពីការពិតទេថា សណ្តែកសៀងសម្បូរទៅដោយប្រូតេអ៊ីន។ ត្រូវប្រាកដថា អ្នកទទួលទានសណ្តែកសៀងឲ្យបានយ៉ាងតិចណាស់ ៥០ ក្រាមក្នុង ១ថ្ងៃដើម្បីលូតកម្ពស់។
ស៊ុតស
ត្រូវប្រាកដថា អ្នកទទួលទានស៊ុតឲ្យបាន ៣ គ្រាប់ក្នុង ១ ថ្ងៃ ក្នុងដំណាក់កាលលូតលាស់។ វាមានផ្ទុកនូវប្រូតេអ៊ីន និងវីតាមីន B2។
ផ្លែឈើ និងបន្លែ
ព្យាយាមរួមបញ្ចូលប្រភេទផ្លែឈើ និងបន្លែផ្សេងៗឲ្យបានច្រើនចូលទៅក្នុងរបបអាហាររបស់អ្នក ព្រោះវាផ្តល់ជាតិសរសៃ, វីតាមីន និងសារធាតុខនិជ ដើម្បីឲ្យរាងកាយលូតលាស់។
ផលិតផលប្រចាំថ្ងៃ
ផលិតផលប្រចាំថ្ងៃរួមមាន៖ ប្រូម៉ា, ក្រែម និងទឹកដោះគោជូរ។ បញ្ចូលវាចូលទៅក្នុងអាហាររបស់អ្នក ព្រោះវាមានផ្ទុកនូវវីតាមីន A, B, D និង E ព្រមទាំងប្រូតេអ៊ីន និងកាល់ស្យូម។ សារធាតុចិញ្ចឹមទាំងនេះពិតជាសំខាន់ក្នុងដំណាក់កាលកំពុងលូតលាស់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារ ៧ ប្រភេទ អាចជួយពន្លូតកម្ពស់ត្រូវតាមស្តងដារ
    • អាហារ ៧ ប្រភេទ អាចជួយពន្លូតកម្ពស់ត្រូវតាមស្តងដារ已关闭评论
    • 19 views
    • Hide Sidebar
      A+
    Publish on:2016/02/08  Category:សុខភាព