​រូបថត​ដំឡូង លក់បាន​តម្លៃ​ជាង ១ លាន​ដុល្លា !

Doliprane TVC

​មាន​មនុស្ស​មួយចំនួន​ពិតជា​មិន​នឹក​ស្នាន​ដល់​ទេ​ថា គ្រាន់តែ​រូបថត​ដំឡូង​មួយ​សោះ​អាច​លក់បាន​ក្នុងតម្លៃ ជាង ១ លាន​ដុល្លា​នោះ ។ រូបភាព​របស់លោក Kevin Abosch ដែល​ជាង​ថតរូប​ជនជាតិ Irish មួយរូប កំពុង​ទទួលបាន​ប្រជាប្រិយ ភាព​នៅក្រោយពេល​រូបថត​របស់លោក​មួយ​ចំនួន ដែល​លោក​បាន​ថត​មនុស្ស​ល្បីៗ​មួយចំនួន​ដូចជា Sheryl Sanberg, Jack Dorsey, Johnny Depp, Steven Spielberg, Dustin Hoffman និង Malala Yousafzai ជាដើម ។

លោក​បាន​ថតរូប​ដំឡូងបារាំង​រាប់ពាន់​រូ​ប​កន្លងមកហើយ ដោយ​គ្រាន់តែ​ដាក់ ផ្ទៃ​ខាងក្រោយ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ ។ នេះ​ជា​ចំណង់​ចំណូ​ច​ចិត្ត​របស់លោក ។ ហើយ​រូប​ខាងក្រោម​មួយ​នេះ​ជា​រូប​ដែល​លោក​ចូលចិត្ត​ជាងគេ ។ រូប​ដំឡូង​ដែលមាន​ទំហំ 162 x 162 cm នេះហើយ​ដែល​លោក​បាន​ថត​កាលពី​ឆ្នាំ ២០១០ និង បាន​យកទៅ ដាក់តាំង​ក្នុ​វ​ស្ទូ​ឌី​យោ​មួយ​ក្នុង​ទីក្រុង​បារី​ស និង​បានទទួល​ការចាប់អារម្មណ៍​ពី​អតិថិជន​មួយរូប​នៅ​ទីនោះ ។

អតិថិជន​ម្នាក់​នោះ​បានមក​ពិសា​ស្រា​ជជែក​លែង​ជាមួយ​លោក និង សុំ​ទិញ​រូបថត​នោះ​ថា តើ​មានតម្លៃ​ប៉ុន្នា​ន ។ តែ​លោក​មិនទាន់​និយាយថា​ថ្លៃ​ប៉ុន្នា​ន​នោះទេ ។ ២ សប្តាហ៍​ក្រោយមក​ទើប​លោក​ជូន ដំណឹង​ទៅ​អតិថិជន​រូបនោះ ថា​វា​មានតម្លៃ ១ លាន​អឺរ៉ូ ។ អតិថិជន​នោះ​មិនបាន​តថ្លៃ​អ្វី​នោះទេ ហើយក៏​ទិញយក​តែម្តង ។ ជាទូទៅ​រូបថត​របស់លោក Abosch មានតម្លៃ​ខ្ពស់បំផុត លក់​បានតែ ១៥ មុឺន រឺ ៥០ មុឺ​ន​ដុល្លា ​ប៉ុណ្ណោះ ។ នេះ​ជា​រូបថត​ទីមួយ​របស់លោក ដែល​លក់បាន​ថ្លៃ​ជាងគេ ៕សុផល

​រូបថត​ដំឡូង លក់បាន​តម្លៃ​ជាង ១ លាន​ដុល្លា !