ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

AFP ផ្សាយ​ថា អ្នក​បុរាណវិទ្យា​ប្រទេស​ចិន និង​អង់គ្លេស​កាលពី​ពេល​ល ថ្មី​ៗ​កន្លង​មក​បាន​ជីក​ឃើញ​រណ្តៅ​សព​ចក្រពត្តិ​ចិន​កាលពី​២១០០​ឆ្នាំ​មុន និង​ឃើញ​គ្រោង «​ស្លឹក​តែ» ដ៏​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក ។

គ្រោង​ស្លឹក​តែ​នោះ​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្នូរ​២ គឺ​ទី​១ ផ្នូរ «​ហាន់​យ៉ាង​លីង​» ខេត្ត​ស៊ី​អាន ភាគ​ខាងលិច​ប្រទេស​ចិន ជា​ផ្នូរ​សព​ចក្រពត្តិ​លីវ​ឈី ទី​៤ នៃ​រាជវង្ស​ហាន់ មាន​អាយុ​កាលពី​១៨៨​ដល់​១៤៤​ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ ។ ផ្នូរ​ទី​២ ជា​ផ្នូរ «​កឺ​ជៀម​» នៅ​ទី​បេ អាច​សាងសង់​ឡើង​ក្នុង​គ្រឹ​ស្ត​សករាជ ២០០ ខណៈ​ពេល​អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​ស្លឹក​រុក្ខជាតិ  ហើយ​សន្និដ្ឋាន​ថា ជា​ស្លឹក​តែ​មានគុណ​ភាព​ខ្ពស់​ស្ថិត​ក្នុង​ផ្នូរ​ទាំង​២​នោះ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ថា «​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​រក​ឃើញ​ថា​តែ​នោះ​ធ្លាប់​ប្រើប្រាស់​ក្នុង​រាជវង្ស «​ហាន់​» កាលពី​២១០០​ឆ្នាំ​មុន និង​យល់​ថា ការ​រក​ឃើញ​នេះ​ធ្វើ​ឱ្យ​គេ​ដឹង​ថា មានការ​នាំ​ចេញ​តែ​ពី​ចិន​ទៅ​អាស៊ី​កណ្តាល និង​នៅ​តំបន់​ខ្ពង់រាប​ទី​បេ​តាម​រយៈផ្លូវ​ពាណិជ្ជកម្ម​ពី​២០០​ដល់​៣០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា ដោយសារ​ទី​បេ​មិន​ដាំ​តែ ហេតុ​ដូច្នេះ​ការ​រក​ឃើញ​នោះ​ធ្វើ​ឱ្យ​គេ​យល់​ថា ផ្លូវ​ពាណិជ្ជកម្ម​មួយ​ខ្សែ​នោះ​ឆ្លងកាត់​តំបន់​ភាគ​ខាងលិច​ទី​បេ​តាំងពី​រាជវង្ស ថាំង ប្រហែល​៦១៨​ទៅ​៩០៧​ឆ្នាំ ។

ក្រុម​អ្នកជំនាញ​បញ្ជាក់​ថា តាម​ទិន្នន័យ​នេះ​បញ្ជាក់​ថា​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ទិញ​-​លក់ ឬ​ដោះ​ដូរ​ទំនិញ តាម​ច្រក​ពាណិជ្ជកម្ម​ប្រហែល​២០០០​ឆ្នាំ​មុន និង​មានការ​នាំ​ចេញ​ដោយ​ឆ្លងកាត់​ទី​បេ ។ គ្រោង​រុ​​ក្ខ​ជាតិ​នោះ​រលួយ​មិន​ស្ថិត​ក្នុង​សភាព​ដូច​ដើម​ទេ ហេតុ​ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រើ​វិធីសាស្ត្រ​វិភាគ​លើ​មូលហេតុ​ដើម្បី​ពិនិត្យ​ថា​តើ​វា​ជា​អ្វី ? ក្រោយមក​ទើប​ដឹង​ថា​ជា​ស្លឹក​តែ ៕