សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

មុន​ពេល​នាង Kate Upton ល្បីឈ្មោះ​ក្នុង​ការ​ថតរូប​ដាក់​ទស្សនាវដ្តី​កីឡា​ត្រង់​ឈុត​ហែល​ទឹក នាង​គឺជា​តារា​ម៉ូ​ដែល​សាមញ្ញ​ម្នាក់ ។ នាង​បាន​បង្ហាញ​ម៉ូ​ដ​ក្នុង​ឆ្នាំ​២០១០ ឱ្យ​ហាង​សម្លៀក​បំពាក់​Garage និង​ហាង​Dooney & Bourke​។ ក្នុង​ឆ្នាំ​២០១១ វ័យ​១៩​ឆ្នាំ នាង Kate Upton បាន​ទទួល​ឱកាស​ជាតា​រា​ស្រី​ដំបូង​គេ​ដែល​ចុះ​កិច្ចសន្យា​ថត​ឈុត​ហែល​ទឹក​ដាក់​ទស្សនាវដ្តី ។

ចាប់តាំងពី​ពេល​នោះ​មក ប្រជាប្រិយភាព​របស់ Upton កាន់តែ​ឡើង​ខ្លាំង​រហូត​ដល់​លេចមុខ​លើ​ទស្សនាវដ្តី​លំដាប់​ពិភពលោក​ដូច​ជា​ទស្សនាវដ្តី The Vogue, Vanity Fair, Cosmopolitan, ELLE, GQ និង​ទស្សនាវដ្តី​ផ្សេង​ទៀត ។ ក្រៅពី​លេច​រូបរាង​លើ​ទស្សនាវដ្តី នាង Kate Upton ស្ថិត​ក្នុង​បញ្ជី​ជាតា​រា​ស្រី​សិច​ស៊ី ដូច​ជា​ក្នុង​ឆ្នាំ​២០១២ នាង​ស្ថិត​ក្នុង​លំដាប់​ទី ៥​ជាតា​រា​ស្រី​សិច​ស៊ី​ដោយ MODEL’S និង​ស្ថិត​ក្នុង​លំដាប់​ទី​៣ ក្នុង​ដោយ​ទស្សនាវដ្តី AskMen’s​។ ជាមួយ​គ្នា​នេះ​ដែរ​នាង Kate Upton បាន​ទទួល​ពានរង្វាន់​ឆ្នើម​បី​ឆ្នាំ ជាប់​ៗ​គ្នា គឺ​ឆ្នាំ​២០១៣ ពានរង្វាន់ Style Award ។ ឆ្នាំ​២០១៤ ពានរង្វាន់ People Magazine Award’s និង​ឆ្នាំ​២០១៥​ពានរង្វាន់ MTV Movie Awards ។

នាង Kate Upton មានឈ្មោះ​កំណើត​Katherine Elizabeth Upton កើត​នៅ​ថ្ងៃ​ទី​១០ មិថុនា ១៩៩២ នៅ​ក្រុង St. Joseph រដ្ឋ​មី​ឈី​ហ្គែ​ន សហរដ្ឋអាមេរិក ។ បច្ចុប្បន្ន​នាង​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ។

Kate Upton មាន​កម្ពស់​១,៧៨ ម៉ែត្រ សក់​ពណ៌​ទង់ដែង និង​ភ្នែក​ពណ៌​ខៀវ ។ ចំណែក​ទំហំ​ទាំង​បី​របស់​នាង គឺ​ទំហំ​ដើមទ្រូង​៣៣ សង្ទីម៉ែត្រ  ចង្កេះ​២៥​សង្ទីម៉ែត្រ និង​ត្រគាក​៣៦​ស​ង្ទី​ម៉ែ​ត្រ​។

កាលពី​ថ្ងៃ​ទី​៣១ សីហា ២០១៤ រូបថត​អាក្រាត​របស់​នាង Kate Upton និង​តារា​ស្រី​ផ្សេង​ទៀត​បាន​បែកធ្លាយ​នៅ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត ៕