លោក Pellegrini ថា Leicester ជាក្រុមមាន​ក្តី​សង្ឃឹមច្រើនក្នុង​ការ​ឈ្នះពាន

លោក Manuel Pellegrini អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​ប្រកាស​ថា Leicester City គឺ​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ជាង​គេ​ក្នុង​ការ​ឈ្នះ​ពាន Premier League ក្រោយ​​ពី​លោក Claudio Ranieri បាន​កត់​ត្រា​​ជ័យ​ជម្នះ​ដ៏​មិន​នឹក​ស្មា​ន​ដល់​ក្នុង​លទ្ធ​ផល ៣-១ លើ​ក្រុម​លោក​នៅ​កីឡ​ដ្ឋាន Etihad​។

man-cityគ្រាប់​បាល់​​បញ្ចូល​ទី​ពីរ​គ្រាប់​ពី​សំណាក់​ខ្សែ​ការ​ពារ Robert Huth និង​គ្រាប់​បាល់​​១​​គ្រាប់​ពី​សំណាក់​ខ្សែ​បម្រើ Riyad Mahrez បាន​អនុ​ញ្ញាត​ឲ្យ​ក្រុម Leicester ធ្វើ​ការ​នាំ​មុខ​រហូត​ដល់​ទៅ​​៦​ពិន្ទុ​លើ​ក្រុម Man City និង​៥​ពិន្ទុ​លើ​ក្រុម​ឈរ​លេខ​២ Tottenham Hotspur​។ ក្រុម​មេ​ភ្នាល់​របស់​ចក្រ​ភព​អង់​គ្លេស បាន​បញ្ចេញ​ប្រតិ​កម្ម​តាម​រយៈ​ការ​ដាក់​ឲ្យ Leicester ស្ថិត​ក្នុង​តម្លៃ​ហាង​ឆេង​មាន​ប្រៀប​ក្នុង​ការ​ឈ្នះ​ពាន​ជា​លើក​ទី​មួយ​នៅ​រដូវ​កាល​នេះ ហើយ​លោក Pellegrini មិន​អាច​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​កាត់​សេច​ក្តី​របស់​ពួក​គេ​ឡើយ​។ ក្រោយ​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Manchester គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ប្រសិន​បើ​ពួក​គេ​បន្ត​លេង​​តាម​របៀប​ដែល​ពួក​គេ​កំពុង​តែ​លេង ពួក​គេ​​ជា​​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ជាង​គេ​ក្នុង​ការ​ឈ្នះ​ពាន ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​យ៉ាង​ល្អ និង​មាន​ប្រៀប​ទៅ​លើ​ពិន្ទុ​»​។ លោក Pellegrini បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «វា​គ្រាន់​តែ​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ពួ​ក​គេ​អាច​​ធ្វើ​បាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​រហូត​ដល់​ចុង​រដូវ​កាល​​នេះ ប៉ុន្តែ ការ​ត្រូវ​លេង​ការ​ប្រកួត​១៣​លើក​ទៀត គឺ​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ព្យាករ​»​​៕

សូមទស្សនាវិដេអូនៃការប្រកួតរបស់ Manchester City Vs Leicester City ខាងក្រោម៖

ប្រភព​ព័ត៌មាន៖ Channel News Asia