(Video Highlight) Costa សង្គ្រោះ Chelsea ខណៈ Arsenal ស្តារ​មុខមាត់​វិញ

ខ្សែ​ប្រយុទ្ធ Diego Costa បាន​រក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​បន្ថែម​​ដើម្បីការ​ពារ​កំណត់​ត្រា​​នៃ​ការ​មិន​ស្គាល់​ចាញ់​សោះ​របស់​គ្រូ​បង្វឹក​​បណ្តោះ​អាសន្នលោក Guus Hiddink​។

diego-costaMan United ហាក់​ដូ​ច​ជា​ស្ថិត​យ៉ាង​ប្រកៀកក្នុង​ការ​ដេញ​តាមពីក្រោយក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់​​កំពូល​តារាង​ទាំង​៤​នៃក្រប​ខ័ណ្ឌ Premier League ចំនួន​៤​ពិន្ទុ​ទៅហើយ ក្រោយ​ពីគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់​កីឡាករ Jesse Lingard នៅនាទី ទី​៦១បាន​ធ្វើ​ឲ្យ​ក្រុមរ​បស់​លោក Louis van Gaal ស្ថិតនៅ​លើ​ផ្លូវ​ទៅកាន់​ការ​​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​៣​ជាប់​ៗ​គ្នាក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់​។ ប៉ុន្តែ នៅនាទី ទី​១​នៃ​នាទី​បន្ថែម​៦​នាទី ដែល​ត្រូវ​បាន​បន្ថែម​ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់​របស់​ខ្សែ​ការ​ពារ Kurt Zouma នៃក្រុម Chelsea ខ្សែ​ប្រយុទ្ធ Costa បាន​បណ្តើរ​បាល់​ផុត​​អ្នក​ចាំ​ទី David de Gea ក្នុង​ការ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​ដើម្បី​បន្ត​កំណត់​ត្រានៃ​ការ​មិន​ស្គាល់​ចាញ់​របស់​លោក Hiddink បើគិត​ចាប់​តាំង​ពី​ចូល​​ជំនួស​តំណែងលោក Jose Mourinho រហូត​ដល់​ទៅ​១០​ប្រកួត​។

លោក Hiddink បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់​ជា​មួយ​នឹងប្រតិ​បត្តិ​របស់​ក្រុម​នេះ​។ Manchester United មិនមែន​ជា​ក្រុម​ងាយ​ស្រួល​ក្នុង​ការផ្តួលឡើយ​ ប៉ុន្តែ យើង​ពិត​ជា​ស័ក្តិ​សមក្នុងការ​ទទួល​បាន​មួយពិន្ទុ​»​។ នៅ​មុន​ពេលនេះ​បន្តិច ខ្សែ​បម្រើ Mesut Ozil និង Alex Oxlade-Chamberlain បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ក្នុង​ចន្លោះ​ពេលមួយ​នាទី ខណៈ​ដែល Arsenal បានធ្វើ​​ឲ្យ​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ពួក​គេ​វិល​ទៅកាន់​​ភាព​ល្អ​ប្រសើរ​វិញ​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ ២-០ នៅ​លើ​ទឹក​ដីក្រុម Bournemouth​៕

ទស្សនាវិដេអូហាយឡាយ៖

 

ប្រភពព័ត៌​មាន៖ Channel News Asia