វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង


វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង

ប្រជាជន​រស់​នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​បាន​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​ដែល​ឃើញ​ឡាន​ក្រុង​ផ្ទុះ​ចេញ​ភ្លើង​សន្ធោសន្ធៅ​ពេល​កំពុង​បើកបរ​លើ​ស្ពាន Lambeth កណ្ដាល​ទីក្រុង កាល​ពី​ថ្ងៃ​អាទិត្យ។

 

វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង

 

អ្នក​នាំ​ពាក្យ​ពី​អាជ្ញាធរ​ផែ​ប្រចាំ​ទីក្រុង​ឡុងដុង បាន​ឲ្យ​ដឹង​ថា​នេះ​គ្រាន់​តែ​ជា​ការ​ថត​ខ្សែ​ភាពយន្ត​ថ្មី​​របស់​តារា​សម្ដែង Jackie Chan ​ប៉ុណ្ណោះ ហើយ​ពេល​នោះ​គេ​ក៏បាន​បិទ​ចរាចរណ៍​នៅ​លើ​ស្ពាន​ដែរ។​​

 

ទោះ​យ៉ាង​ណា​មួយ​ឈុត​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្រឡាំងកាំង និង​មាន​ការ​បង្ហោះ​រូបភាព​និង​សារ​ជា​ច្រើន​ក្នុង​បណ្ដាញ​ Twitter ដើម្បី​កុំ​ឲ្យ​ប្រជាជន​មាន​ការ​ភ័យខ្លាច។

 

ឈុត​បំផ្ទុះ​ឡាន​នេះ​ត្រូវ​បាន​ថត​សម្រាប់​ខ្សែ​ភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា “The Foreigner” ដែល​សម្ដែង​ដោយ​តារា​ហុងកុង Jackie Chan និង​តារា​ហូលីវូដ Pierce Brosnan។

 

វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង

 

វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង

 

វីដេអូ​ផ្ទុះ​ឡាន​ស្ដែង​ៗ​កណ្ដាល​ក្រុង London ពេល​ថត​រឿង​ឈិនឡុង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ metro.co