Domino’s Pizza គម្រប់ខួបមួយឆ្នាំ ផ្តល់រង្វាន់ជាច្រើន ជូនដល់អតិថិជន

ភ្នំពេញ៖ ហាង Domino’s Pizza  ផ្តល់រង្វាន់ Iphone 6 និង ឱកាសញាំភីហ្សាមួយឆ្នាំ ដោយឥតគិតថ្លៃ រួមនឹងរង្វាន់ផ្សេងៗទៀតជាច្រើនក្នុង ទិវាខួបមួយឆ្នាំ នៃការបើកដំណើរការ ហាងភីស្សាដូមីណូស (Domino’s Pizza)។

ក្នុងឱកាសទិវាខួបមួយឆ្នាំ នៃការបើកទ្វារដំណើរការរបស់ ហាង Domino’s Pizza  និងដើម្បីជាការលើកទឹកចិត្តដល់ អតិថិជនដែលតែងតែគាំទ្រ ដល់ហាងភីហ្សាដូមីណូសកន្លងមក ហាងភីហ្សាដូមីណូស បានផ្តល់រង្វាន់ជាង៥០រង្វាន់ធំៗ ដល់អតិថិជន ដែលក្នុងនោះរង្វាន់ Iphone 6 និង កូប៉ុងញាំភីហ្សា រយៈពេលមួយឆ្នាំ ជារង្វាន់ធំសម្រាប់កម្មវីធីនេះ។

លោក ម៉ក់ គុលិកា អ្នកដំណាងហាង Domino’s Pizza បានឲ្យដឹងនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈនេះដែរថា “ការចាប់រង្វាន់បានប្រព្រឹត្តិធ្វើឡើងតាំងពីនៅថ្ងៃទី០១ខែកុម្ភៈ នៅសាខាហាងភីហ្សាដូមីណូស សាខាបឹងកេងកងស្ថិតលើផ្លូវ៥១ កែងផ្លូវ២៨៨។ ហើយថ្ងៃនេះគឺជាថ្ងៃដែលបេក្ខជនឈ្នះរង្វាន់ត្រូវមកទទួលរង្វាន់របស់ខ្លួនផងដែរ”។

លោកបានបន្តថា រង្វាន់រួមមាន Iphone 6 មួយរង្វាន់ គូប៉ុងញាំភីហ្សាពីហាងដូមីណូ រយៈពេលមួយឆ្នាំមួយរង្វាន់ គូប៉ុងញាំភីហ្សា៦ខែដោយឥតគិតថ្លៃ២រង្វាន់ កូកាកូឡា១០កេស៣រង្វាន់ ធុងក្លាស្សេទឹកកកកូកាកូឡា១០រង្វាន់ និងការបញ្ចុះតម្លៃ៥០ភាគរយលើគ្រប់ប្រភេទភីហ្សា រយះពេល៣ខែជាង៣០រង្វាន់ផ្សេងទៀត។ កាន់តែពិសេស ក្រៅពីការផ្តល់រង្វាន់ជូនដល់អ្នកឈ្នះហើយនោះ អតិថិជនដែលជាភ្ញៀវដែលអញ្ជើញមកហាងផ្ទាល់ អាចនឹងមានឱកាសលេង ល្បែងកម្សាន្ត ជាច្រើន ដែលរៀបចំដោយក្រុមបុគ្គលិក Domino’s Pizza ព្រមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតនៅក្នុងហាងផ្ទាល់តែម្តង។

គួរបញ្ជាក់ថាផងដែរថា Domino’s Pizza គឺជាម៉ាក ឬយីហោភីហ្សាល្បីឈ្មោះលំដាប់ពិភពលោក ដែលមានដើមកំណើតដំបូងបង្អស់ក្នុងសហរដ្ឋអាមេរិក និងមានអាយុកាលប្រមាណ៥០ឆ្នាំ ហើយបច្ចុប្បន្នបាននិងកំពុងពង្រីកសាខារបស់ខ្លួនតាមរយៈការលក់ Franchise (ផ្ដល់សិទ្ធិបើកអាជីវកម្មបន្ត) ទៅឲ្យប្រទេសប្រមាណ ៧៥នៅជុំវិញពិភពលោក ។រហូតមកទល់ពេលនេះ ហាង Domino’s Pizzaបានពង្រីកហាងបានដល់ទៅ៤ហាងក្នុងរយះត្រឹមពេលមួយឆ្នាំនេះ។ ការរីកលូតលាស់បានលឿនយ៉ាងនេះ ក៏ដោយសារតែមានការជួយគាំទ្រពីអតិថិជនរបស់ Domino’s Pizzaកន្លងមក៕

Domino’s Pizza គម្រប់ខួបមួយឆ្នាំ ផ្តល់រង្វាន់ជាច្រើន ជូនដល់អតិថិជន

Domino’s Pizza គម្រប់ខួបមួយឆ្នាំ ផ្តល់រង្វាន់ជាច្រើន ជូនដល់អតិថិជន

Domino’s Pizza គម្រប់ខួបមួយឆ្នាំ ផ្តល់រង្វាន់ជាច្រើន ជូនដល់អតិថិជន