សម្តេច ស ខេង៖ ត្រូវ​ដោះស្រាយ​រឿង​ដីធ្លី​ដោយ​យុត្តិធម៌​ជាជាង​ប្រើ​អំណាច​រំលោភ

សៀមរាប៖ សម្តេច ស ខេង កាលពីពេលថ្មីៗនេះ​នៅ​ទីក្រុង​សៀមរាប បាន​ជំរុញ​ឲ្យ​អាជ្ញាធ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​តម្លាភាព ឫ​ដោយ​ភាពយុត្តិធម៌។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ថែមថា​អាជ្ញាធរ​មិនត្រូវ​មើលស្រាល​បញ្ហា​ទំនាស់​ដីធ្លី​ឡើយ ហើយ​ត្រូវ​ព្យាយាម​ដោះស្រាយ​ដោយ​យុត្តិធម៌។ សម្តេច ក្រឡាហោម មិន​គាំទ្រ​ការប្រើ​អំណាច​ដើម្បី​ដោះស្រាយ ឫ​រំលោភ​ដីធ្លី​នោះដែរ។ បញ្ហាដីធ្លី ដែល​សម្តេច ស ខេង អះអាងថា កន្លងមក​គណបក្សនយោបាយ​តែង​ឆ្លៀត​ប្រើប្រាស់​ដើម្បី​កេងចំណេញ​ក្នុង​រឿង​នយោបាយ។

ខេត្ត​ទេសចរណ៍​សៀមរាប តែង​ផ្ទុះ​ជម្លោះដីធ្លីជារឿយៗ មិន​ចាញ់​បណ្តា​ខេត្ត​ដទៃទៀត​នោះដែរ។ ជម្លោះ​ដែល​ភាគច្រើន​កើតឡើង​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​អប្សរា។ល។ ក្រុមហ៊ុន​ឯកជន​មួយចំនួន ដែលមាន​ជម្លោះ​រុំ​ា​រៃ​នឹង​ប្រជាពលរដ្ឋ ហើយ​ដែល​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ធំ​ផង​នោះ តួយ៉ាង​ក្រុមហ៊ុន ស៊ូ​ជី​ង នៅ​តំបន់​ចុង​ឃ្នៀ​ស​ជាដើម។

សូម​ស្តាប់​ប្រសាសន៍​សម្តេច ស ខេង កាលពី​ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៦ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ នៅ​សាលា​ខេត្តសៀមរាប



អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​