ជាង​២៦​ឆ្នាំ ជួយសង្គ្រោះ​កូន​ឆ្កែ​ជាង​២០០​ក្បាល​ឲ្យ​គេច​ផុតពី​ក្រ​ញ៉ាំ​របស់​មនុស្ស​

​នៅ​តំបន់ Asan ប្រទេស​កូរ៉េខាងត្បូង ស្ត្រី​ចំណាស់​វ័យ​៦១​ឆ្នាំ​ម្នាក់ បាន​បើក​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​កូន​ឆ្កែ​អានា​ថា ឬ​ប្រឈម​ការ​យី​យា​សម្លាប់​ដើម្បី​ធ្វើជា​ម្ហូបអាហារ​របស់​មនុស្ស​មួយចំនួន​។ នា​រយៈពេល​ជាង​២៦​ឆ្នាំ​កន្លងមកនេះ ស្ត្រី​ឈ្មោះ Jung Myoung Sook បាន​សង្គ្រោះ​កូន​ឆ្កែ​ជាង​២០០​ក្បាល​ហើយ​។​

​ជា​រៀងរាល់ថ្ងៃ អ្នកស្រី Jung Myoung Sook មានការ​ងារ​ពេញ​ម៉ោង​របស់​ខ្លូន គឺ​ថែរក្សា​សត្វ​ឆ្កែ​ជាច្រើន​ក្បាល​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ CBS News អ្នកស្រី​បានលើកឡើង​ថា​៖ «​កូនៗ​របស់ខ្ញុំ​មាន​អ្វី​គ្រប់បែបយ៉ាង មិន​ខ្វះ​នោះឡើយ ពួកគេ​លេង និង​រស់នៅ​ទីនេះ​យ៉ាង​សេរី​»​។

​គាត់​បាន​បន្ថែម​ទាំង​ញញឹម​ថា​៖ «​មនុស្ស​មួយចំនួន​បាន​និយាយ​ដើមពី​ខ្ញុំ ដោយ​កត់សម្គាល់ថា ហេតុអ្វី​បាន​ស្ត្រី​ចំណាស់​ម្នាក់នេះ ដែលមាន​រូបរាង​ដូចជា​អ្នកសុំទាន តែ​បែរជា​សប្បាយចិត្ត​រៀងរាល់​ពេល​យ៉ាង​ដូច្នេះ​? ខ្ញុំ​មិនដែល​ខ្វល់​នោះឡើយ សំខាន់​គឺ​ព្យាយាម​ចិញ្ចឹម​កូនៗ​របស់ខ្ញុំ​»​។​
ជាង​២៦​ឆ្នាំ ជួយសង្គ្រោះ​កូន​ឆ្កែ​ជាង​២០០​ក្បាល​ឲ្យ​គេច​ផុតពី​ក្រ​ញ៉ាំ​របស់​មនុស្ស​
 
​ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ បាន​អះអាងថា គាត់​តែងតែ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​សម្រាប់​ការចំណាយ​ផ្សេងៗ ប៉ុន្តែ​ការរស់នៅ​របស់គាត់​ក៏​មិន​រីករាយ​រហូត​នោះដែរ​។ គាត់​បាន​ផ្លាស់ប្តូរ​ទីលំនៅ​រហូតដល់​ទៅ​៧​លើក​ដោយសារតែ​មានកា​រ​ប្តឹង​ពីបទ​រំខាន​ពី​សំណាក់​អ្នកជិតខាង​។​

​នៅ​កូរ៉េខាងត្បូង សត្វ​ឆ្កែ​នៅតែ​ទទួលរង​នូវ​ការសម្លាប់​ដើម្បី​យក​ធ្វើជា​ម្ហូប ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់​ដែល​គិតថា​សាច់​ឆ្កែ​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ វា​ក៏​ក្លាយជា​សត្វ​ចិញ្ចឹម​មួយ​ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ​នៅក្នុង​ប្រទេសមួយ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​