វីដេអូ​រាយការណ៍ ខុស​បច្ចេកទេស​

Doliprane TVC

​រឿង​អស់សំណើច​ដែល​តែងមាន​គេ​និយាយ​លេង​ថា ប្រយ័ត្ន​រាយការណ៍​ខុស​បច្ចេកទេស​នោះ អាចត្រឹមតែ​ឮ​តៗ​គ្នា នឹង​មិនដែល​បានឃើញ​ជាក់ច្បាស់​ម្ដងណា​ឡើយ តែ​នៅពេលនេះ ទស្សនាវដ្ដី «​ប្រជាប្រិយ​» សូម​នាំយក​នូវ​វីដេអូ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួ​យមក​បង្ហាញ ។​ ​វីដេអូ​បែប​កំប្លែង​មួយ​នេះ បាន​ទាក់ទាញ​អ្នក​ចូលទៅ​ចុច​មើល​ច្រើនជាង ២៥០,០០០ ដង​ឯណោះ ដែល​វា​បានបង្ហាញ​ពី​កំហុស​អ​ចេតនា​មួយ​របស់លោក Bo Carlsson ។​

​វីដេអូ​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ ជា​របស់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្ដិ៍​លេខ ៤ របស់​ស្វី​ស ដែល​បានបង្ហាញ​ពី​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​បានធ្វើការ​អះអាងថា អាកាសធាតុ​ដ៏​អាក្រក់​នាពេលនេះ បានធ្វើ​ឲ្យ​រថភ្លើង​អគ្គីសនី​ផ្អាក​ដំណើរការ​របស់ខ្លួន ទាំង​មាន​រថភ្លើង​អគ្គីសនី​មួយ​កំពុងតែ​បើក​នៅ​ពី​ខាងក្រោយខ្នង​របស់លោក ។ បើតាម​វីដេអូលោក Bo Carlsson បានអះអាងថា គ្មាន​រថភ្លើង​អគ្គីសនី ណា​ដំណើរការ​ឡើយ​ក្នុង​ទីក្រុង​នេះ ដែល​បង្កឡើង​ដោយ​ការធ្លាក់​ព្រិល ។​

​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់ នាពេល​ដែល​គាត់​កំពុងតែ​និយាយថា​គ្មាន​រថភ្លើង​អគ្គីសនី​ដំណើរការ​នោះ រថភ្លើង​អគ្គីសនី​មួយ​បានបង្ហាញ​ខ្លួន​ឡើង និង​ បើក​យឺតៗ​នៅ​ពី​ខាង​ក្រោយខ្នង​របស់គាត់ ។ លោកបាន​និយាយថា «​ខ្ញុំ​មិន​បានឃើញ​រថភ្លើង​អគ្គីសនី​សូម្បី​តែមួយ បើក​ដំណើរការ​នៅ​ព្រឹក​នេះឡើយ ។ រថភ្លើង​អគ្គីសនី​ទាំងអស់​ត្រូវ​ផ្អាក​ដំណើរការនេះ​បើតាម​អ្វីដែល​ខ្ញុំ​បានឃើញ​» ។ លោក​បាន​បន្តថា «​គ្មាន​រថភ្លើង​អគ្គីសនី​សូម្បី​តែមួយ ដែល​ដំណើរការ​នា​ប៉ែក​កណ្ដាល​នៃ​ទីក្រុង ជា​កន្លែង​ដែល​ខ្ញុំ​កំពុងតែ​ឈរ​» ។​

​សូមបញ្ជាក់ថា ការរាយការណ៍​ព័ត៌មាន​របស់លោក Bo Carlsson គឺធ្វើឡើង​បន្ទាប់ពី​មានការ​ធ្លាក់ព្រិល​យ៉ាងខ្លាំង​មួយ បានកើត​ឡើង​នៅ​តំបន់ Gothenburg ដែលជា​ទីក្រុង​មួយ​របស់​ប្រទេស​ស្វី​សនោះ ៕ ខេមរា​   ​ប្រភព​៖ mirror.co.uk