ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​នៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៨ កុម្ភៈ ​២០១៦​ ​ទូកទេសចរណ៍មួយ​គ្រឿងបានលិច​នៅចំណុចពយអាវយ៉ៃ ​ស្ថិតក្នុងសង្កាត់កោះរ៉ុង​ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍បានបន្តថា ​មកដល់ម៉ោង១០និង៥៥នាទី​ព្រឹកថ្ងៃចន្ទដដែលនេះ​ ក្រុមកងកម្លំាងលំហសមុទ្រ ​និងកងកងកម្លំាងពិសេស​របស់ស្នងការដ្ឋាន​​នគរបាលខេត្ត​ព្រះសីហនុ​បាន​ជួយសង្រ្គោះមនុស្សបាន១១នាក់​ និងកំពុងអន្តរាគមន៍សង្រ្គោះបន្តទៀត ​សង្ស័យមានអ្នកបាត់ខ្លួន ៕