ក្រុម​ជនជាតិ​ចិនធ្វើ​ទំនប់​អា​ចាំង នៅ​ខេត្តកំពង់ឆ្នាំង ត្រូវ​រថយន្តបុក​​ស្លាប់​២​នាក់ និង​ម្នាក់ទៀតរងរបួស​ធ្ងន់​

​កំពង់ឆ្នាំង: បុរស​ជនជាតិ​ចិន​ម្នាក់បាន​ស្លាប់ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀតបាន​ស្លាប់ ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ និង​ម្នាក់ទៀតបាន​រងរបួស​យ៉ាងធ្ងន់ នៅក្នុង​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើងកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៥​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​
​    ​
​លោក ឈឹម សារុន នាយការិយាល័យចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅ​មុនពេល​កើតហេតុ បុរស​ជនជាតិ​ចិន ដែលមាន​គ្នា​៣​នាក់ ជិះ​រថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២S -០៦៦៣ ចេញពី​ផ្លូវលំ ឃុំ​អញ្ចាញ​រូង ឆ្ពោះ​មកកាន់​ផ្លូវជាតិ​លេខ​៥ ។ ពេលមកដល់​ផ្លូវជាតិ បុរស​ជនជាតិ​ចិនទាំង​៣​នាក់​នោះ បាន​ឈប់​រថយន្តនៅក្បែរ​ចិញ្ចើមផ្លូវ រួច​ចុះ​ពីលើ​រថយន្តមកឈ​ចាំ​មិត្ត​ភ័ក្តិ​មួយក្រុមទៀតមកពី​ខេត្តពោធិសាត់ ។
​    ​
​ក្នុងខណៈ​ពេលនោះ ស្រាប់​តែមាន​រថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ មួយគ្រឿង​ទៀត ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង ៣A-០៦០៥ បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ រថយន្ត​នេះបាន​បើក​យ៉ាង​លឿន ហើយ​បាន​បើក​ជែងរថយន្ត​នៅខាងមុខ ដោយសារ​ផ្លូវ​មាន​សណ្ឋាន​កោង​ផង​នោះ បាន​ជ្រុល​ទៅបុករថយន្តនិង​បុរស​ជនជាតិ​ចិន​ទាំងបី​នាក់​នោះពេញ​មួយ​ទំហឹង បណ្តាលអោយ រថយន្ត​បង្កក្រឡាប់​ធ្លាក់ទៅក្នុង​ប្រឡាយទឹក បះជើង​ទ្រ​មេឃ​តែម្តង ។
​    ​
​ប្រភព​នៅ​កន្លែងកើតហេតុ បាន​អោយដឹងទៀតថា បុរស​ជនជាតិ​ចិនដែល​ស្លាប់​នៅ​កន្លែងកើតហេតុ ឈ្មោះ ជូ ឆាយ​ឈាន  អាយុ​៤៦​ឆ្នាំ និង២នាក់​ទៀត ដែល​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនតាម​រថយន្ត​សង្គ្រោះភ្លាមៗ មកកាន់​មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ក្រោយមកបាន​ស្លាប់​ម្នាក់ទៀត ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរមិនអាច​សង្គ្រោះបាន ។

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ករ បាន​លូន​ចេញពី​ក្នុង​រថយន្ត ហើយ​រត់​គេចខ្លួនបាត់ ចំពោះ​មធ្យោបាយ​បង្កត្រូវបាន​សមត្ថកិច្ចយកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាលស្រុក​បរិបូរណ៍ រង់ចាំ​ធ្វើកា​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ដោយឡែកសាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅអោយ​ក្រុមការងារ ចាត់ចែង​តាម​នីតិវិធី​៕V/S