សត្វ​ក្អែកទឹក ដែល​បាត់​មុខ​ជាង​៣០​ឆ្នាំ នៅ​បឹង​ទាន​ជី លេចមុខ​ជាថ្មី​

ភ្នំពេញ: បច្ចុប្បន្ន ការិយាល័យ​គ្រប់គ្រង បឹង​ទាន​ជី នៃ​ទីក្រុង​គុន​មី​ញ បាន​អះអាងថា សត្វ​ក្អែកទឹក ដែល​មិនមាន​វត្តមាន នៅ​បឹង​ទាន​ជី ជាង​៣០​ឆ្នាំ មកហើយ​នោះ បាន​លេចមុខ​ម្តងទៀត​។ នេះ​ដោយសារ​មកពី អេកូ​បរិស្ថាន និង​ជីវចម្រុះ នៃ​បឹង​ទាន​ជី បាន​ងើប​ឡើ​វិញ និង​ប្រសើរ​ឡើងវិញ បន្តិច​ម្តងៗ​។​

​បឹង​ទាន​ជី គឺជា​ដី​សើម ជាប់​បឹង​ធំជាងគេ នៅ​ខ្ពង់រាប យូ​ន​ណាន​-​គួ​យ​ចូ​វ ដែលមាន​ធនធាន​សត្វ​បក្សី យ៉ាង​សម្បូរ​ណាស់​។ បក្សី​នៅ​ទៅនោះ ត្រូវ​អង្គការ​ជីវិត​បក្សី​អន្តរជាតិ ចុះបញ្ជី​ជា​តំបន់​ការពារ​សត្វ​បក្សី សំខាន់​នៃ​ទ្វីបអាស៊ី​។

​លោកស្រី ចាវ សៀ​ពីង អគ្គលេខាធិការ នៃ​សមាគម​សត្វ​បក្សី ទីក្រុង​គុន​មី​ញ បាន​និយាយថា នៅ​៥០​ឆ្នាំ កន្លងផុត​ទៅនេះ មាន​ស្រះ និង​ដី​សើម​ជុំវិញ​បឹង​ទាន​ជី ជាច្រើន បាន​លិច​បាត់ទៅ​។ សត្វ​ស្លាប​ទឹកជា​ច្រើន បាន​បាត់​កន្លែង​អាស្រ័យ ហើយ​មាន​សត្វ​បក្សី​ខ្លះ បាន​បាត់​មុខ​ពី​បឹង​នេះ​។​​ពីរ​បី​ថ្ងៃមុន លោក​វ៉ាំ​ង ដែលជា​អ្នក​ចូលចិត្ត​ថតរូប​ម្នាក់ បាន​ថតរូប​ខ្លះ ដែលមាន​សត្វ​ស្លាប​ធំ ចំនួន​៣ ដែលមាន​រោម​ពណ៌​ក្រ​ម៉ៅ ហើយ​មាន​ចំពុះ​ធំ​វែង​។

​ការិយាល័យ​គ្រប់​គ្រង់ បឹង​ទាន​ជី នៃ​ទីក្រុង​គុន​មី​ញ បាន​អះអាងថា សត្វ​ស្លាប​នេះ គឺជា​សត្វ​ក្អែកទឹក​។ នេះ​គឺជា​ការ​លេចមុខ​ម្តងទៀត នៃ​សត្វ​ក្អែកទឹក ក្រោយ​វា​បាន​បាត់​មុខ ជាង​៣០​ឆ្នាំ នៅ​បឹង​ទាន​ជី​។ សព្វថ្ងៃ ចំនួន​នៃ​សត្វ​ក្អែកទឹក គឺ​តិច​ណាស់ នៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០១៣ សត្វ​ក្អែកទឹក ត្រូវ​ចុះបញ្ជី​ក្រហម នៃ​សត្វ​ដែល​ជិត​ផុត​ពូជ ដោយ​សហភាព​ការពារ ធម្មជាតិ​អន្តរជាតិ​។​

សត្វ​ក្អែកទឹក ដែល​បាត់​មុខ​ជាង​៣០​ឆ្នាំ នៅ​បឹង​ទាន​ជី លេចមុខ​ជាថ្មី​

“​ទន្ទឹមនឹង​ការកសាង នូវ​អេកូ​បរិស្ថាន នៃ​បឹង​ទាន​ជី​, អេកូ​បរិស្ថាន និង​ជីវចម្រុះ នៃ​បឹង​ទាន​ជី បាន​ងើប​ឡើ​វិញ និង​ប្រសើរ​ឡើងវិញ បន្តិច​ម្តងៗ​”​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក​ស្រី វ៉ាំ​ង លី​ហ្វា ។

​លោកស្រី បាន​បន្ថែមទៀតថា ការវាយតម្លៃ​គុណភាព​ទឹក មា​នស​ន្ទ​ស្សន៍​ផែ្ន​ក​ពីរ​។ ទីមួយ​គឺ ស​ន្ទ​ស្សន៍​គីមីវិទ្យា និង ទី​ពីរ​គឺ​ស​ន្ទ​ស្សន៍ អេកូឡូស៊ី ។ ការប្រសើរ​ឡើងវិញ នៃ​ជីវចម្រុះ គឺជា​សញ្ញា​មួយ ដែល​បង្ហាញ​ស្ថានភាព នៃ​ការកែលម្អ​ឡើងវិញ នៃ​គុណភាព​ទឹក និង​អេកូ​-​បរិស្ថាន​។​

​ប៉ុន្មាន​ឆ្នាំនេះ នៅ​តំបន់​បឹង​ទាន​ជី មាន​សត្វ​បក្សី កាន់តែ​ច្រើនឡើងៗ ដោយសារ​ការប្រសើរ​ឡើង​វិញ នៃ​អេកូ​-​បរិស្ថាន នៅ​តំបន់​បឹង​ទាន​ជី​។ ក្រុម​អ្នកសិក្សា​បក្សី​សាស្ត្រ បាន​កត់ត្រា​ប្រភេទ​សត្វ​បក្សី ជាង​ចំនួន​១៤០ នៅ​តំបន់​បឹង​ទាន​ជី ព្រមទាំង​មាន​សត្វ​បក្សី ប្រភេទ​ថ្មី​ខ្លះ នៅក្នុង​ខេត្ត​យូ​ន​ណាន​។ ក្នុងចំណោម​នោះ សត្វ​កុក អើត​មាត់ គឺជា​ការកត់ត្រា​ថ្មី នៅ​ប្រទេស​ចិន​។​

​ទាន​ជី គឺ​ក្លាយជា​កន្លែង​អាស្រ័យ សំខាន់​មួយ​សំរាប់​សត្វ​បក្សី នៅ​រាល់​រដូវរងា មាន​សត្វ​ស្លាប​ជាច្រើន មក​អាស្រ័យ​នៅ​បឹង​ទាន​ជី ដើម្បី​ពុះពារ​ភាព​រងា ហេតុនេះ បឹង​ទាន​ជី ត្រូវ​ចុះបញ្ជី​ជា​តំបន់ ការពារ​សត្វ​បក្សី​សំខាន់ ដោយ​អង្គការ​ជីវិត​បក្សី​អន្តរជាតិ​៕V/S