​សម្តេច ហ៊ុន សែន កសាង​ផ្លូវ​កៅស៊ូ ជាង​២០​គីឡូម៉ែត្រ ជូន​ប្រជាពលរដ្ឋ នៅ​អម​ស្ទឹង​ស្រែង​

​សៀមរាប: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេច​កសាងផ្លូវ​ក្រាល​កៅស៊ូមួយ​ខ្សែ ប្រវែង​២២​គីឡូម៉ែត្រ​។ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន បញ្ជាក់​អោយដឹង​ដូច្នេះ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈពេល​លោក បាន​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ខាងលើ​។​
​    ​
​កំណាត់​ផ្លូវ​ខាងលើ គឺ​ត្រូវ​បានទទួល​ការសាងសង់ ដោយ​លោក​ឧកញ៉ា សៀង ណាំ ក្នុងនាម​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​រង្វង់​មូល​ផ្លូវជាតិ​លេខ​៦ ក្នុង​ទីរួមស្រុក​ក្រឡាញ់ ចុះទៅ​កាន់​ឃុំ​សំបួរ ជាប់​មាត់បឹង​ទន្លេសាប ។​
​    ​
​លោក សៀង ណាំ បាន​និយាយថា ជំហាន​ដំបូង​ផ្លូវ​នេះ បាន​កសាង​ចំនួន ៦ គីឡូម៉ែត្រ​កន្លះ ទទឹង​ប្រវែង ៨,៦ ម៉ែត្រ  ហើយ​បច្ចុប្បន្ន ចំនួន​ជាង​៦​គីឡូម៉ែត្រ​នេះ បានធ្វើការ​ស្ថាបនា សម្រេចបាន ៧០ ភាគរយ​ហើយ​។ ក្នុង​ប្រវែង​ជាង ៦ គីឡូម៉ែត្រ​នេះដែរ ក៏មាន​កសាង​ជា​ស្ពាន ដា​ឡូ និង​លូ​មួយចំនួន ថែម​ទៀតផង​។​
​    ​
​លោក សៀង ណាំ បាន​បញ្ជាក់ថា កំណាត់​ផ្លូវ​ប្រវែង ១៦ គីឡូម៉ែត្រ ដែល​មិនទាន់​ស្ថាបនា និង​ធ្វើការ​ស្ថាបនា​ជំហាន​ទី​២ នៅពេល​ខាងមុខ បន្ទាប់ពី​ជំហាន​ទី​១ បានបញ្ចប់ ។ សូមបញ្ជាក់ថា កំណាត់​ផ្លូវ ដែល​កំពុងដំណើរការ​សាងសង់​នេះ បាន​អនុវត្ត គម្រោង​ដោយ​កងវិស្វកម្ម សម្តេច​តេ​ជោ ហ៊ុន សែន ខេត្តសៀមរាប ដែលមាន​លោក​ឧកញ៉ា សៀង ណាំ ជា​ប្រធាន ៕V/S