ផ្ទះ​ជិត ​100​ ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ​

Doliprane TVC

ផ្ទះ​ជិត​100​ខ្នង​ត្រូវបាន​បំផ្លាញ ដោយ​អគ្គិភ័យ កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ នៅវេលា​ម៉ោង​ប្រមាណ​ជាង​12​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​8 ខែ កុម្ភ​: យប់មិញ​នេះ មាន​គ្រោះ​អគ្គិភ័យ​មួយ​បានកើត​ឡើង នៅ​ខាងក្រោយ​វត្ត​ចក្រ​អង្រែ​ក្រោម ស្ថិតក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ហើយ​មូលហេតុ​ដែលនាំអោយ​កើត​គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្តាលមកពី​ប្រជាពលរដ្ឋ ដុត​ផាវ​និង​កាំ​ជ្រូច​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ចិន វៀតណាម​។

ផ្ទះ​ជិត ​100​ ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ​

លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ប្រាប់​អ្នក​សារ​ព៌​មាន​របស់​យើង​ថា មកដល់​វេលា​ម៉ោង​4​ទៀបភ្លឺ​ថ្ងៃទី​8​ខែ កុម្ភ​:​នេះ អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង​ហើយ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ បាន​ជួយ​អន្តរាគមន៍ ព្រមទាំង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​25​គ្រឿង និង​អស់​ទឹក​ចំនួន​66​ជើង ទើប​អាច​ពន្លត់​អគ្គិភ័យ​នោះបាន​។ ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ គេ​នៅ​ពុំទាន់​ដឹងថា ទំហំ​នៃ​ការខូចខាត​នោះ គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ ព្រោះ​នៅពេលនេះ សមត្ថកិច្ច​កំពុង​ចុះ​ស្រង់​ស្ថិតិ​និង​ធ្វើ​របាយការណ៍ អំពី​ទំហំ​នៃ​ការខូចខាត ដែល​បណ្តាលមកពី​គ្រោះ​អគ្គិភ័យ ដែល​បាន​កើតឡើង កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ​នេះ​។

ផ្ទះ​ជិត ​100​ ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ​

កន្លងមក​អោយតែ​ជិត​ដល់​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម អាជ្ញាធរ​ក្រុងភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ប្រកាស​ឬ​ណែនាំ​មិនអោយ​មានការ​ដុត​ផាវ និង​កាំ​ជ្រូច​ក្រែង​លោក​បង្ក​គ្រោះ​អគ្គិភ័យ​ផ្សែងៗ​ប៉ុន្តែ​ពួកគាត់​មួយចំនួន​មិនបាន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ​ឡើយ ពួកគាត់​នៅតែ​នាំគ្នា​លួច​ដុត​លេង​សប្បាយ ដើម្បី​អប់អរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅពេល​មាន​បញ្ហា​ដូច្នេះ ធ្វើអោយ​សប្បាយ​ក្លាយជា​ទុក្ខ ហើយ​រំខាន​ដល់​អ្នកជិតខាង​និង​សមត្ថកិច្ច​ថែមទៀត​៕  ហេង ចំណូល​

ផ្ទះ​ជិត ​100​ ខ្នង​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ កាលពី​រំលង​អា​ធ្រា​ត្រ​យប់មិញ​