មានករណី លិចទូកទេសចរណ៍ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពីល នៅមុននេះបន្តិចថា មានករណីលិច អូប័រ មួយគ្រឿង នៅមុននេះ (ប្រហែល ២ម៉ោងមុន ម៉ោង ៩)។

បើតាមលោកស្នងការខាងលើ ពុំទាន់មានព័ត៌មានលម្អិតពី អ្នកស្លាប់និងអ្នករងរបួសនោះទេ។

លោកបានប្រសាសន៍បន្តថា «យើងកំពុងតែបញ្ចេញកម្លាំង ទៅអន្តរាគមន៍។ នៅពេលនេះ ខ្យល់ខ្លាំងរលកខ្លាំង»។

លោកស្នងការបានមានប្រសាសន៍បន្ថែមថា លោកនឹងជូនព័ត៌មាននៅពេលក្រោយទៀត ជុំវិញករណ៍នេះ។