ស្ត្រីជន​ជាតិចិន​បន្ទោបង់​នៅតាម​ទីសាធារណៈ​ត្រូវ​មហាជន​ជេរ​មិន​ស្ទើរ​

Doliprane TVC

​នេះ​ជា​ព័ត៌មាន​ហួសចិត្ត​មួយ​ដែល​សឹងតែ​មិន​ជឿ​នឹង​ភ្នែក ដោយសារ​តែមាន​ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដីគោក​ពីរ​នាក់​បន្ទោបង់​នៅ​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ឈ្មោះ Tsim Sha Tsui Station ក្នុង​ទីក្រុង​ហុងកុង ដែល​ទង្វើ​នេះដែរ​បាន​បង្ក​ឲ្យ​មាន​ភាព​ក្ដៅក្រហាយ​ពី​សំណាក់​មហាជន​ជាច្រើន​ទៀតផង ។​

យោងតាម​សម្ដី​របស់​សាក្សី​ម្នាក់​ឈ្មោះ Wong ដែលជា​អ្នក​ថត​បាន​សកម្មភាព​នោះបាន​ឲ្យ​ដឹងថា លោក​ថត​បាន​សកម្មភាព​បន្ទោបង់​ដ៏​គួរ​ឲ្យ​ខ្ពើម​របស់​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ទាំងពីរ​នាក់​នេះ នៅវេលា​ម៉ោង​ប្រហែល ៨ យប់ នៅ​ផ្លូវ​ក្រោម​ដី Tsim Sha Tsui Station ទីក្រុង​ហុងកុង ។ លោក​បាន​បន្តទៀតថា «​នេះ​ជា​ទង្វើ​មួយ​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​…​នាង​គ្រាន់តែ​ដាក់​ក្រដាស់​នៅលើ​កម្រាល​ឥដ្ឋ រួច​ហើយក៏​អង្គុយ​បន្ទោបង់​ដាក់​តែម្ដង ដែល​មើលទៅ​ដូចជា​ទំនង​ណាស់​» ។

ដោយសារតែ​មានការ​ប្រញាប់​ពេក​ទើប​លោក Wong មិនបាន​នៅ​មើល​សកម្មភាព​បន្ទោបង់​ដោយ​ឥត​កេរ្តិ៍ខ្មាស​របស់​ស្ត្រី​ពីរ​នាក់​នោះ​ឲ្យ​បានយូរ ហើយ​លោក​ក៏​មិន​បានដឹង​ដែរ​ថា តើ​ស្ត្រី​ពីរ​នាក់​នេះ​ចាក​ចេញពី​កន្លែង​នោះ​(​កន្លែង​បន្ទោបង់​) ដោយ​របៀប​ណា​ដែរ ។ ជាមួយគ្នានេះដែរ​គេហទំព័រ Apple Daily បាន​ចុះផ្សាយ​បន្ថែមថា ចំពោះ​ស្ត្រី​ដែលជា​ភ្ញៀវទេសចរ​ទាំងពីរ​នាក់​នោះ គឺ​មកពី​តំបន់​ចិនដីគោក​ដោយយោង​តាម​កា​រ​សន្ទនា​របស់​ពួកគេ​ទាំងពីរ​គឺ​ប្រើ​ភាសា​ចិន​កុក​ងឺ ។

​គួរ​រំឭក​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ភ្ញៀវទេសចរ​មកពី​តំបន់​ចិនដីគោក ពិសេស​អ្នក​ដែល​រស់នៅ​តាម​ដង​ទន្លេ Pearl River Delta គឺ​តែងតែ​ចូលចិត្ត​បន្ទោបង់​នៅតាម​កន្លែង​សាធារណៈ​ផ្សេងៗ​ដូចជា នៅ​ព្រលានយន្តហោះ​តៃវ៉ាន់​, នៅតាម​ផ្លូវ​ក្រោម​ដី​ក្នុង​ទីក្រុង Shenzhen, ក្នុង​ធុងសំរាម​, នៅលើ​ជណ្ដើរយន្ត​, នៅលើ​យន្តហោះ​(​ក្រៅ​បង្គន់​), និង នៅ​បរិវេណ​ខាងក្រៅ​នៃ​ហាង​លក់ទំនិញ​ជាដើម ៕ (​ប្រភព សៀង​ហៃ​អី​ស​) កុសល​