គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

Doliprane TVC

​តារា​ស្រី​ត្រគាក​ធំ Kim Kardashain ប្រហែលជា​មិនមែន​អ្នកគាំទ្រ​ការ​មាន​ទំហំ​សុដន់​ធំ​នោះទេ ព្រោះ​កាលពីពេល​ថ្មីៗ​នេះ នាង​បាន​បង្ហើប​ប្រាប់ថា នាង​ពិតជា​ស្អប់​ដើមទ្រូង​ដ៏​ធំ​នេះ តាំងពី​ពេល​ផ្តល់កំណើត​ដល់​កូនប្រុស Saint កាលពី​ខែ​មុននេះ ។​

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

​ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់​សម្តី​នាង​ថា ជីវិត​មិនមែន​គ្រាន់តែ​ជាការ​ដើរលេង​កម្សាន្ត​ក្នុង​សួនច្បារ​នោះទេ ហើយ​គេ​បានដឹងថា ចំពោះ​ហេតុផល​ដែល​នាង​និយាយ​បែបនេះ យសារតែ​នាង​មាន​ភាពលំបាក​ច្រើន​ក្នុង​រាងកាយ​ដូចជា នាង​មាន​ជំងឺ​រលាក​ទងសួត មិន​ត្រឹមតែ​ប៉ុណ្ណោះ សុដន់​ទំហំ​ដ៏​ធំ​របស់​នាង ក៏​ធ្វើទុក្ខបុកម្នេញ​នាង​មិន​ស្ទើរ​ដែរ ។

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

យ៉ាងណាក្តី នាង​មាន​អារម្មណ៍​ថា មានសំណាង​ណាស់ ដែល​ពុំមាន​ជួប​បញ្ហា​ក្នុងការ​បំបៅ​ដោះ​កូន ព្រោះ​នាង​អាច​ផ្គត់ផ្គង់​ទឹកដោះ​ដល់​កូនប្រុស​នាង​តាម​តម្រូវ​ការដែល​គេ​ត្រូវការ តែ​អ្វីដែល​សំខាន់​សម្រាប់​នាង​នៅពេលនេះ គឺ​នាង​ចង់​សម្រក​ទម្ងន់​ឲ្យ​បាន​ខ្លះ មុននឹង​ឈានចូល​ជីវិត​សិល្បៈ​វិញ ។​

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​

​គួរ​រំឭក​ផងដែរ​ថា នាង និង ស្វាមី Kayne West បានផ្តល់​កំណើត​ដល់​កូន​ទី ២ Saint West កាលពី​ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៥ ជាមួយនឹង​ភាពលំបាក​លំបិន​ជាច្រើន ពេល​សម្រាល ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)

គីម កា​ដា​សៀន បង្ហើប​ប្រាប់ថា​ស្អប់​សុដន់​ដ៏​ធំ​របស់​នាង​