ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា​ មកដល់ម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០៨ ​កុម្ភៈនេះ ​អ្នកទេសចរណ៍៦នាក់​និងអ្នកបើកទូក២នាក់ បានត្រូវជួយសង្រ្គោះពី​ការលិចទូកទេសចរណ៍នៅចំណុចពយអាវយ៉ៃ​ សង្កាត់កោះរ៉ុង ​ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍បានបន្តថា​ មូលហេតុនៃការលិចដោយសារ​រលកសមុទ្រធំៗបោកបក់ ​និងថាការជួយសង្គ្រោះទាន់ពេលនេះ​ក៍ព្រោះតែអ្នកទេសចរ​ទំាងអស់​ពាក់អាវការពារ​និងទីតំាងលិច​នៅក្បែរក្រុមកងកម្លំាងលំហសមុទ្រ​ ​និងក្រុមសង្រ្គោះរបស់ស្នងការដ្ឋាន​នគរបាលខេត្ត ៕