អ៊ឺរ៉ុបជំរុញឲ្យ តូគី ទទួលយកជនភៀស​ខ្លួន ស៊ីរី នៅតាមព្រំដែន

ប្រភពព័ត៍មានពី BBC បានឲ្យដឹងថា សហគមន៍អ៊ឺរ៉ុប កាលពីថ្ងៃអាទិត្យ បានធ្វើការស្នើរ និងជុំរុញឲ្យប្រទេសទួគីអនុញ្ញាតិ ទទួលយក ជនភៀសខ្លួនស៊ីរី ចំនួនប្រមាណ១ម៉ឺននាក់ ដែលកំពុងបន្តជាប់គាំង នៅតាមព្រំប្រទល់តំបន់Kilis។

ទួគី បានធ្វើការឆ្លើយតប ទៅវិញថាជនភៀសខ្លួនទាំងនោះ នឹងត្រូវទទួលបានជំនួយ ម្ហូបអាហារនិងតង់ស្នាក់នៅ បណ្តោះអាសន្នហើយ ពួកគេមិនចាំបាច់ឆ្លងមកក្នុងប្រទេសខ្លួននោះទេ។

គួរបញ្ជាក់ថា ប្រជាជនស៊ីរី ប្រមាណជា៣៥០០០នាក់ ដែលបានឆ្លងកាត់ តំបន់ Aleppo ដែលជាតំបន់ ដែលមានការ រារាំងដោយរដ្ឋាភិបាលស៊ីរី មុននឹង ចូលទៅដល់តំបន់Kilisព្រំដែនរបស់ទួគី។

សហភាពអ៊ឺរ៉ុប ធ្លាប់បានផ្តល់ជំនួយជាច្រើន ទៅឲ្យទួគី ដើម្បីធានាឲ្យបានថា ជនភៀសខ្លួនទាំងឡាយ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ ទួគីមានការរស់នៅគ្រប់គ្រាន់៕

អ៊ឺរ៉ុបជំរុញឲ្យ តូគី ទទួលយកជនភៀស​ខ្លួន ស៊ីរី នៅតាមព្រំដែន