សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អាមេរិក​

ភ្នំពេញ:  ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថា តាម​ការអញ្ជើញ​របស់​លោក​បា​រ៉ា​ក់  អូ​បា​ម៉ា ប្រធានាធិបតី នៃ​សហ​រដ្ឋ​អាមេរិក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករ​ដេ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាន់​នី​លែ​ន ទីក្រុង​រ៉េ​ន​ចូ មី​រេច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។​
​    ​គណៈប្រតិភូ​អមដំណើរ​រួមមាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ​ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ហង់ ជួនណា​រ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យ​យុវជន និង​កីឡា និង​សមាជិក​រាជរដ្ឋាភិបាល​ដទៃទៀត​។​
​    ​ក្រៅពីនេះ សម្តេច​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​ជួប​សំណេះសំណាល​ជាមួយ​ជនរួមជាតិ​កម្ពុជា រាប់រយ​នាក់​មកពី​គ្រប់​ទីកន្លែង​​ក្នុង​សហរដ្ឋអាមេរិក​៕​