អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់

ព្រះសីហនុ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងមុននេះបន្តិចថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចខេត្ត បានជួយសង្គ្រោះ ឲ្យមានសុវត្ថិភាព ទាំងស្រុងហើយ។

លោក យន្ត មីន បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលជិះ នៅលើអូប័រនោះ ៦នាក់ជាភ្ញៀវ និង២នាក់ជាអ្នកបើក។

ប្រវត្តិរឿង៖

ព្រះសីហនុ៖ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពីល នៅមុននេះបន្តិចថា មានករណីលិច អូប័រ មួយគ្រឿង នៅមុននេះ (ប្រហែល ២ម៉ោងមុន ម៉ោង ៩)។

បើតាមលោកស្នងការខាងលើ ពុំទាន់មានព័ត៌មានលម្អិតពី អ្នកស្លាប់និងអ្នករងរបួសនោះទេ។

លោកបានប្រសាសន៍បន្តថា «យើងកំពុងតែបញ្ចេញកម្លាំង ទៅអន្តរាគមន៍។ នៅពេលនេះ ខ្យល់ខ្លាំងរលកខ្លាំង»។

លោកស្នងការបានមានប្រសាសន៍បន្ថែមថា លោកនឹងជូនព័ត៌មាននៅពេលក្រោយទៀត ជុំវិញហេតុការណ៍នេះ៕

អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់
អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់
អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់
អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់
អភិបាលខេត្តព្រះសីហនុ យន្ត មីន៖ សមត្ថិកិច្ចបានជួយ សង្គ្រោះមនុស្ស ៨នាក់ ដែលទូករបស់ពួកគេ បានលិច ដោយសារតែខ្យល់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត