​នៅ​វេលា​ថ្ងៃ​ត្រង់​មុន​នេះ​បន្តិច​​អគ្គិភ័យ​ ឆេះ​ផ្ទះ​​ស្តុក​​​គ្រឿង​ទេស​នៅ ​ក្រុង​បាត់​ដំបង​

ខេត្ត​បាត់​ដំបង ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​​​ជា​​បឋម​​ថា ​​មុននេះ​បន្តិច​ មាន​​ករណី​ឆេះ​​​ផ្ទះ​ស្តុក​​គ្រឿង​ទេស​​​​ ​​​ដោយ​​សារ​ម្ចាស់​ផ្ទះ​​ អុជ​ធូប​ទៀន​សែន​កុង​ម៉ា រវល់​​ទៅ​ផ្ទះ​បង​ប្អូន ស្ថិតនៅ​ភូមិ​​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង ។

ប្រភព​ព័ត៌មាន​​បាន​​បន្ត​ថា ​​​​អគ្គិ​ភ័យ​​​ដែល​​​កើត​ឡើង​នៅ​​​វេលា​ម៉ោងជាង​​​១២​​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​៨ កុម្ភៈ ​នេះ ​បណ្តាល​​មក​ពី​ម្ចាស់​​​​​អុជ​ធូប​​ទៀន​ សែន​កុង​ម៉ា​ទុក​ចោ​ល​​​​ រួច​ទៅ​លេង​ផ្ទះ​​បង​​ប្អូន​ ​​ទើប​​បណ្តាល​ឱ្យ​ឆេះ​ កុង​ម៉ា​​នៅ​ក្នុង​ ផ្ទះ​រាល​ដាល់​​ឆេះ​​​អីវ៉ាន់​​គ្រឿង​ទេស​ ដែល​ម្ចាស់​ផ្ទះ​ស្តុក​ទុក​​ក៏​ បង្ក​ការ​ភ្ញាក់​ផ្អើល ​​​​​​​ហើយ​​​រថយន្ត​ពន្លត់​អគ្គិភ័យ​​​​​ របស់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ចំនួន​ ៣​គ្រឿង​​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ ដោយ​បាញ់​ទឹក​ពន្លត់​​​អស់​១​ គ្រឿង​​ទើប​រលត់​​​​អស់​ ទាំង​ស្រុង​ ​​​មិន​បណ្តាល​ឱ្យ​​ឆេះ​ផ្ទះ​ និង​រាល​ដាល​ដល់​ផ្ទះ​អ្នក​ ជិត​ខាង​ឡើយ ។

​​​ម្ចាស់​ផ្ទះរង​គ្រោះ​ឈ្មោះ ​​អ៊ូ ម៉េង​ហ៊ាន អាយុ​៦២​ឆ្នាំ ​និង​​ប្រពន្ធ​ឈ្មោះ ​សុខ លាង​ អាយុ​៥៩ឆ្នាំ ​​ចំណែក​ការ​ខូច​ខាត​​​​​ ម្ចាស់​ផ្ទះ​ បាន​ឱ្យ​ដឹង​​ថា ​​​អគ្គិភ័យ​​ខាង​លើ​នេះ មិន​​​ទាន់​ឆេះ​ផ្ទះ​នោះ​ទេ ​គ្រាន់​​តែ​​ឆេះ​​​អីវ៉ាន់​ គ្រឿង​ទេស ​ដែល​គាត់​ស្តុក​ទុក​​នៅ​ក្នុង​ផ្ទះ​អស់​ យ៉ាង​ច្រើន​​​​ និង​ឆេះ​កង់​មួយ​គ្រឿង​ផង​ដែរ ​សរុប​ជា​ទឹក​ប្រាក់​អស់​ ជាង​២ពាន់​ដុល្លារ ៕​

​នៅ​វេលា​ថ្ងៃ​ត្រង់​មុន​នេះ​បន្តិច​​អគ្គិភ័យ​ ឆេះ​ផ្ទះ​​ស្តុក​​​គ្រឿង​ទេស​នៅ ​ក្រុង​បាត់​ដំបង​

​នៅ​វេលា​ថ្ងៃ​ត្រង់​មុន​នេះ​បន្តិច​​អគ្គិភ័យ​ ឆេះ​ផ្ទះ​​ស្តុក​​​គ្រឿង​ទេស​នៅ ​ក្រុង​បាត់​ដំបង​
​នៅ​វេលា​ថ្ងៃ​ត្រង់​មុន​នេះ​បន្តិច​​អគ្គិភ័យ​ ឆេះ​ផ្ទះ​​ស្តុក​​​គ្រឿង​ទេស​នៅ ​ក្រុង​បាត់​ដំបង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត