អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅតៃវ៉ាន់ កើនដល់ ៣៥នាក់

តៃប៉ិ៖ គិតមកដល់ត្រឹមថ្ងៃចន្ទនេះ ចំនួន៣៥នាក់ ដោយសារគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់ ។ ក្រៅពីនេះ ពលរដ្ឋជាង១០០នាក់ កំពុងបាត់ខ្លួន ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅដែនដីកោះតៃវ៉ាន់ បានកើនឡើងដល់ ៣៥នាក់ហើយ គិតមកដល់ត្រឹមថ្ងៃចន្ទនេះ ។

គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងមកនេះមាន បណ្តាសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានករណីរញ្ជួយដីមួយបាន កើតឡើងនៅដែនដីកោះតៃវ៉ាន់ក្នុងកម្រិត ៦,៤រិចទ័រ បណ្តាលឲ្យមានការរលំអគារមួយ ដែលមានរហូតដល់១៦ជាន់ ។

ប្រភពបានបញ្ជាក់ថា អ្នកបាត់ខ្លួននៅប្រហែលជាង១០០នាក់ទៀត នៅក្នុងគំនរអគារបែកបាក់ ។ ប្រភពព័ត៌មានបឋម បានផ្សព្វផ្សាយថា ជាង២០០នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល ៕

អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅតៃវ៉ាន់ កើនដល់ ៣៥នាក់

អ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅតៃវ៉ាន់ កើនដល់ ៣៥នាក់