វិភាគ: ប៊ូអ៊ីងអាច នឹងលក់យន្តហោះឲ្យទៅ អ៊ីរ៉ង់ ប៉ុន្តែមិនទាន់ច្បាស់ថា តើអ៊ីរ៉ង់ចង់បានឬអត់?

ត្រឡប់វិញទៅកាន់ទស្សវត ឆ្នាំ៧៩ ជាឆ្នាំដែលប្រទេសអ៊ីរ៉ង់ បានធ្វើបដិវត្តន៍ សាសនាក្លាយខ្លួនទៅជា រដ្ឋអ៊ីស្លាមនោះ មកក្រុមហ៊ុនយន្តហោះ ប៊ូអ៊ីង ធ្លាប់ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុត ទៅដល់ក្រុមហ៊ុនអាកាសចរអ៊ីរ៉ង់ ហើយចាប់ពីតាំងពីមាន ការប្រេះស្រាំ ផ្នែកទំនាក់ទំនងរបស់ ប្រទេសទាំងពីរ អ៊ីរ៉ង់និងអាមេរិក មកអ៊ីរ៉ង់នៅតែបន្ត ប្រើប្រាស់យន្តហោះ ប្រភេទប៊ូអ៊ីងចាស់ៗទាំងនោះ អស់ជាច្រើនទស្សវត្សមកហើយ។

ក្រោយកិច្ចព្រមព្រៀងមួយចំនួន នាពេលថ្មីៗនេះ ដែលអាចអនុញ្ញាតិ ឲ្យក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង អាចមានលទ្ធភាព និងសិទ្ធិក្នុងការលក់ផលិតផល របស់ខ្លួនទៅឲ្យប្រទេសអ៊ីរ៉ង់ គឺនៅចំពេលអ៊ីរ៉ង់ កំពុងមានផែនការក្នុងការធ្វើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ជើងហោះហើរ របស់ខ្លួនឲ្យមានភាពទំនើប ជាងមុននោះ។

ប្រទេសអ៊ីរ៉ង់ ហាក់មិនមានការប្រញាប់ប្រញាល់នោះទេ ក្នុងការធ្វើការកម្ម៉ង់ទិញ នូវយន្តហោះថ្មីៗចូលមកនៅឡើយទេ ប៉ុន្តែគេបានដឹងថាកាលពីអាទិត្យមុន អ៊ីរ៉ង់ធ្លាប់បានប្រកាសចេញ នូវផែនការរបស់ខ្លួន ដែលនឹងអាចទិញយកយន្តហោះ ប្រមាណ១១៨គ្រឿង ជាមួយនឹងក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ដែលអាចមានតម្លៃទៅដល់ ២៧ពាន់លានដុល្លារ មិនទាន់មានការចុះហត្ថលេខា ទិញដូរណាមួយត្រូវ បានធ្វើនៅឡើយ រវាងក្រុមហ៊ុនបារាំងមួយនេះ និងអ៊ីរ៉ង់នោះទេ។

លោក Gordo Johndroe អ្នកនាំពាក្យរបស់ក្រុមហ៊ុនប៊ូអ៊ីង ដែលមានទីតាំងនៅក្នុងទីក្រុង Chicago បាននិយាយថា ក្រុមហ៊ុនរបស់លោកក៏មិនសូវជាមានការរួសរាន់ ក្នុងការទាក់ទងទីផ្សារ ជាមួយនឹងអ៊ីរ៉ង់នោះដែរ ពីព្រោះថាយើងត្រូវការធ្វើការវាយតម្លៃ ទៅស្ថានភាពនិងតំណាក់កាលច្រើនទៀត មុនឈានទៅដល់កិច្ចព្រមព្រៀង ទិញលក់ជាមួយគ្នានោះ៕

វិភាគ: ប៊ូអ៊ីងអាច នឹងលក់យន្តហោះឲ្យទៅ អ៊ីរ៉ង់ ប៉ុន្តែមិនទាន់ច្បាស់ថា តើអ៊ីរ៉ង់ចង់បានឬអត់?