ប៉ុប​ពី ថា គេ​មិន​ហៅ​ថត ដោយសារ​គេ​ខ្លាច​នាង​ស្អាត​ជាង​តួឯក​ស្រី​

Doliprane TVC

​ក្រោយពី​បញ្ចប់​ការថត​រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​» ប៉ុប​ពី បាន​ប្រាប់ថា នាង​មិនទាន់មាន​គម្រោង​ថត​រឿង​ថ្មី​ទៀត​ទេ ។ អាច​និយាយបានថា ការងារ​សិល្បៈ​របស់គេ​មានការ​ស្ងប់ស្ងាត់​ជាង​មុន ។ មិនសូវមាន​គេ​ទាក់ទង ថត​រឿង​ដូច​មុន នោះទេ ។ អ្វីដែល​គេ​បានកត់សំគាល់​នោះ ប៉ុប​ពី បាន​បង្ហើប​ប្រាប់ថា មូលហេតុ ដែល​គេ​មិនសូវ​ហៅ នាង ថត រឿង ដោយសារ​គេ​ខ្លាច​នាង​មាន​សម្រស់​ស្អាត​ជាង​តួ​ស្រី ។​

ប៉ុប​ពី ថា គេ​មិន​ហៅ​ថត ដោយសារ​គេ​ខ្លាច​នាង​ស្អាត​ជាង​តួឯក​ស្រី​

ហាក់​មាន​អំនួត​បន្តិច ប៉ុប​ពី បាន​បន្ថែមថា សម្រាប់​នាង បើ​គេ​តម្រូវអោយ​សម្តែង​ជា​តួ​កំសត់​មុខ​មិន​ស្អាត​ក៏​ទៅ​មិន​រួច​ដែរ ។ សម្រស់​និង​សាច់ឈាម​របស់​នាង​សក្តិសម​ជាមួយនិង​ការ​ដើរតួ​ឡូយឆាយ និង កំប្លែង ។ ប៉ុន្តែ​យ៉ាងណា ប៉ុប​ពី មិន​ខ្វាយខ្វល់​នោះទេ ដោយសារ​សព្វថ្ងៃ​នាង​កំពុង មមាញឹក​ជាមួយ និង មុខរបរ​សំអាងការ ។ ក្នុងនោះ ប៉ុប​ពី តែង​លេចមុខ​នៅក្នុង​កម្មវិធី​កំសាន្ត របស់​ស្ថានីយទូរទស្សន៍​នានា ។ ជា​រៀងរាល់​យប់ ប៉ុប​ពី ក៏​ធ្វើការ​នៅក្នុង​ក្លឹប​មួយ​ផងដែរ ។

ប៉ុប​ពី ថា គេ​មិន​ហៅ​ថត ដោយសារ​គេ​ខ្លាច​នាង​ស្អាត​ជាង​តួឯក​ស្រី​

ប៉ុប​ពី រំពឹងថា ប្រជាប្រិយភាព​របស់​នា​ង និង ទទួលបាន​ការចាប់​អារ​ម្ម​ណ៏​ពី​សំណាក់​មហាជន ក្រោយពី​រឿង​«​ប៉ុប​ពី​ទៅ​ហូលីវូដ​»​ចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា នៅ​ចុងខែ​កុម្ភៈ ។​ ​ជាមួយ និង រូប​សម្រស់​ស្រស់ស្អាត សាច់​សខ្ចី ដូច​បណ្តូលចេក​នោះ បានធ្វើអោយ ប៉ុប​ពី មិន​ខ្លាច​ក្នុងការ​ថតរូប​សិច​ស៊ី​បង្ហាញ​រាង​ដល់​មហាជន​នោះឡើយ ។ ប៉ុន្តែ​ពេលនេះ ប៉ុប​ពី​បាន និ​យា យ​ថា លែង​ចង់​ថត​សិច​ស៊ី​ទៀតហើយ ដោយ​នាង​មាន​អារ​ម្ម​ណ៏​ថា​ធុញទ្រាន់ ។ ណាមួយ​គិតថា ខ្លួន​មាន​អាយុ​ច្រើន​ហើយ​ដែរ ។

ប៉ុប​ពី ថា គេ​មិន​ហៅ​ថត ដោយសារ​គេ​ខ្លាច​នាង​ស្អាត​ជាង​តួឯក​ស្រី​

ក្រោយពី​បែកបាក់​ជា​មួយគូ​ស្នេ​ហ៏ ប៉ុប​ពី មិនទាន់​រក​ម្ចាស់​បេះដូង​ថ្មី ឃើញ​នៅឡើយ ។ នាង​ប្រាប់ថា អស់ជំនឿ​ចិត្ត និង ស្នេហា ។ តែ​ថ្មីៗ​នេះ​គ្រូទាយ​បាន​ទស្សន៍ទាយ​អោយ​នាង​ថា នាង​នឹង​ដល់​គូរ​ព្រេង​នៅ​ឆ្នាំ ២០១៧ ។ ការ​ប្រេះឆា​រវាង ប៉ុប​ពី និង គូ​ស្នេ​ហ៏ នាពេល​កន្លងមក ដោយសារ​មាន​អ្នក​ទី​បី ដែល​គេ​បានដឹងថា ជា​បងប្អូន​របស់​តារា​សម្តែង ស្រី ដែលមាន​ឈ្មោះ​ល្បី​មា្ន​ក់​ចូល​ជ្រៀតជ្រែក ។​ ​គួរបញ្ជាក់​ផងដែរ​ថា ប៉ុប​ពី មានឈ្មោះ​ពិត​ថា សុធា ជា​មនុស្ស​ប្រុស​ភេទ​ទី​បី ដែលមាន មុខមាត់ និង រូបរាង​ស្អាត​ដូច​មនុស្ស​ស្រី ។

ប៉ុប​ពី ថា គេ​មិន​ហៅ​ថត ដោយសារ​គេ​ខ្លាច​នាង​ស្អាត​ជាង​តួឯក​ស្រី​

ប៉ុន្តែ​នៅ​ដើមខែ​មករា ឆ្នាំ ២០០៧ ប៉ុប​ពី បានសម្រេច​ចិត្ត​កែ​ភេទ​ជាម​នុស្ស​ស្រី ដោយ​ដើមទ្រូង​ធ្វើ​នៅក្នុង​ស្រុក​ខ្មែរ ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ៣ ពាន់​ដុល្លារ និង ប្រដាប់ភេទ​កែ​នៅ​ប្រទេស​ថៃ ចំណាយ​អស់ប្រាក់​ជាង​ប្រាំ​ពីរពាន់​ដុល្លារ ។ អ្វីដែល​គេ​បានកត់សំគាល់​នោះ ក្រោយពី​កែ​ភេទ​និង​ប៉ះប៉ូវ​ចំនុច​មួយចំនួន​មក​នោះ បានធ្វើអោយ ប៉ុប​ពី កាន់តែ​មាន​រូប​សម្រស់​ស្រស់ស្អាត ដូច​មនុស្ស​ស្រី​ពេញលក្ខណៈ​ពិតៗ ៕​ចេ​នី​