គ្រឿងផ្សំ ​៣មុខ ​បំបាត់​ការឈឺ​អញ្ចាញ​ធ្មេញ ​ជួយ​ឲ្យ​ធ្មេញស​ឆាប់រហ័ស ​(មានវីដេអូ)

តាម​ការ​ពិត ​អ្នកអាច​រក​ទិញ​ផលិត​ផល​ជាច្រើន​បាន​យ៉ាង​ងាយ​ស្រួល​នៅលើ​ទីផ្សារ ​ដើម្បី​ថែរក្សា​អនាម័យ​មាត់​ធ្មេញ​របស់អ្នក។ ​ប៉ុន្តែ​មនុស្ស​ភាគច្រើន​ដែល​បាន​ប្រើ​ពួកគេ ​មិន​មែន​គ្រប់​ផលិត​ផល​ទាំង​អស់សុទ្ធ​តែមាន​ប្រសិទ្ធភាព​ក្នុងការ​លាង​សម្អាត ​និងកម្ចាត់​ស្នាម​ប្រឡាក់​នៃស្រា ​ឬកាហ្វេ​នៅលើ​ធ្មេញ​បាន​ទាំង​ស្រុង​នោះទេ។

គ្រឿងផ្សំ ​៣មុខ ​បំបាត់​ការឈឺ​អញ្ចាញ​ធ្មេញ ​ជួយ​ឲ្យ​ធ្មេញស​ឆាប់រហ័ស ​(មានវីដេអូ)
មានមនុស្សជាច្រើនដែលបានប្រើផលិតផលទាំងនេះ។ តើអ្នកធ្លាប់គិតទេថា, នៅពេល​អ្នកប្រើ​ពួកវា​ចូល​ទៅក្នុង​មាត់​របស់អ្នក ​តើនឹង​អាចមាន​បញ្ហាអ្វី​កើតឡើង? ​តើអ្នក​ធ្លាប់​បានគិត​អំពី​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មាត់ធ្មេញ​របស់អ្នក ​ដែល​មាន​វត្តមាន​នៅក្នុង​ផលិតផល​ទាំងអស់​នេះ។

ដូច្នេះហើយ សុខភាពមាត់ធ្មេញរបស់អ្នកអាចប្រឈមមុខចំពោះការបង្កឲ្យមានបញ្ហាដូចជា៖
- ឈឺធ្មេញ
- ធ្មេញផុយ
- រលាកអញ្ចាញធ្មេញ
- ធ្មេញល្អក់មិនសស្អាត

ទាំងនេះ គឺជាមូលហេតុសំខាន់ អ្នកគួរតែចេះរៀបចំថ្នំាដុសធ្មេញដោយខ្លួនឯង។ រូមមន្ត​ធម្មជាតិ​មួយនេះ ​បានផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព ​លើសពីនេះ​ទៅទៀត ​វាមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ការឈឺចាប់​អញ្ចាញ​ធ្មេញ ​និងជួួួយ​ឲ្យ​ធ្មេញស​ស្អាត។

រូបមន្តអស្ចារ្យនេះ បានងបង្កើតឡើងពីគ្រឿងផ្សំពិសេសពីរមៀត។ វាគឺជាគ្រឿងទេស​ដែលត្រូវ​បានគេ​ប្រើយ៉ាង​ទូលំទូលាយ​នៅក្នុងការ​ចម្អិនម្ហូប ​និងសម្រាប់​ការព្យាបាល​បញ្ហា​សុខភាព​ជាច្រើន។

បើយោងតាមការអះអាងរបស់សង្គមឥណ្ឌា ​លក្ខណៈពិសេសនៃរមៀត គឺមានអត្ថប្រយោជន៍​ក្នុងការ​ប្រឆាំង​នឹងការ​រលាក ​និងការ​ព្យាបាល​អញ្ចាញធ្មេញ។

អ្នកត្រូវការគ្រឿងផ្សំដូចខាងក្រោម សម្រាប់រូបមន្តបង្កើតថ្នាំដុះធ្មេញនេះ៖
- ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ
- ប្រេងដូង ១ ស្លាបព្រាកាហ្វេ
- ប្រេងជីម្ញែ ឬជីម្អម (Peppermint oil)

តើធ្វើដូចម្ដេចដើម្បីរៀបចំ?
លាយគ្រឿងផ្សំទាំងអស់នេះរួមបញ្ចូលគ្នា ហើយជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងល្បាយនេះ។ ​ប្រើវា​ដើម្បី​ដុស​ធ្មេញ​តាម​ទម្លាប់​ធម្មតា​ដែល​អ្នក​ធ្លាប់ធ្វើ​រាល់ដង។ ​អនុញ្ញាត​អនុវត្ត​វាក្នុង​រយៈពេលពី​ ៣ ទៅ ​៥ នាទី ​ទើបធ្វើ​ការលាង​សម្អាត​វាចេញ។ ​អនុវត្ត​ម្ដងទៀត ​រហូត​ដល់អ្នក​ទទួល​លទ្ធផល​គួរជាទី​ពេញចិត្ត​ដែល​អ្នក​ចង់បាន៕

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ Brugn
ប្រភព៖ healthyfoodstar

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គ្រឿងផ្សំ ​៣មុខ ​បំបាត់​ការឈឺ​អញ្ចាញ​ធ្មេញ ​ជួយ​ឲ្យ​ធ្មេញស​ឆាប់រហ័ស ​(មានវីដេអូ)