ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)

បរទេស៖ ដបទឹកប្លាស្ទិច ដូចជា ដបទឹកបរិសុទ្ធ ដបទឹកក្រូច ដែលអ្នកទិញមកសម្រាប់ទទួលទាននោះ មនុស្សមួយចំនួន ប្រហែលជាគិតថាវា គ្មានប្រយោជន៏អ្វីក្រៅពីដាក់បានតែទឹកនោះទេ។ យ៉ាងណាមិញ លោកអ្នកប្រហែលជាមិនទាន់បានគិតដល់ពី គុណសម្បត្តិរបស់វានៅឡើយទេ ដែលយើងអាចយកវា មកកែច្នៃធ្វើជារបស់ប្រើប្រាស់ផ្សេងៗតាមតែអាចធ្វើបានផងដែរ។

ជំនួសដោយការបោះចោល យើងអាចយកវា មកកាត់កែច្នៃធ្វើជាផើង​សម្រាប់ដាក់ដាំរុក្ខជាតិផ្សេងៗ តាមតែលោកអ្នកចង់បាន មកតាំងលម្អមុខគេហដ្ខាន ភោជនីយដ្ខាន ឬទីកន្លែងណា ដែលលោកអ្នកគិតថាសមគួរក្នុងការតុបតែង ដើម្បីបង្កើននូវភាពស្រស់ស្អាត ទាក់ទាញដល់អស់លោកអ្នក ដែលវាជួយសន្សំសំចៃ កាត់បន្ថយការចំណាយរបស់អស់លោកអ្នកបានមួយកម្រិតផងដែរ។

ខាងក្រោមនេះ គឺជាការរូបភាព និងវីដេអូនៃការដាក់តាំងបង្ហាញ ពីការច្នៃប្រឌិតដបប្លាស្ទិចមកកែច្នៃ សម្រាប់ដាំរុក្ខជាតិ ប្រៀបដូចជាសួនបៃតងមួយផងដែរ សម្រាប់ប្រិយមិត្តងាយអនុវត្តតាម៕ គួរឲ្យទាក់ទាញយ៉ាងណា ទស្សនាទាំងអស់គ្នា៖

ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)
ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)
ដឹងអត់ថា ដបទឹក អាចកែច្នៃ សម្រាប់ដាំរុក្ខជាតិ ធ្វើជាសួនបៃតង ដ៏ស្រស់ស្អាតបាន! (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត