នារីវ័យក្មេងម្នាក់ ធ្វើដំណើរកម្សាន្ត ជុំវិញពិភពលោក ដោយមិនគិតថ្លៃ ព្រោះមានបុរសៗ ចាំចេញលុយឲ្យ

បរទេស៖ ជាទូទៅ មនុស្សភាគច្រើនពួកគេ គ្មានចង់បានអ្វីក្រៅពីឈប់សំរាកពីការងារ ឬក៏ សំរាប់មនុស្សចាស់គឺ ចង់ចូលនិវត្តិន៏ ហើយបានដើរលេងកម្សាន្តជុំវិញពិភពលោកនោះទេ ប៉ុន្តែគ្រាន់តែពួកគេខ្វះខាតរបស់ ដែលសំខាន់បំផុតនោះ គឺលុយតែប៉ុណ្ណោះ ទើបជាហេតុមួយដ៏សែនពិបាកក្នុងការសំរេចទៅដល់គោលដៅ បានជោគជ័យ។

ទន្ទឹមនឹងនេះ មានស្រ្តីវ័យក្មេងម្នាក់មានឈ្មោះថា “Monica Lynn”មកពីរដ្ឋ Alabama នាងបានសំរេចនូវគោលដៅមួយនេះ ដោយនាងបានជួបជាមួយនឹងបុរសអ្នកមានៗ នៅលើបណ្តាញអីុនធឺណេត ហើយបានណាត់ជួបគ្នាជាមួយបុរសទាំងនោះ នៅតាមប្រទេសនានាដែលនាងចង់ទៅ ដោយបុរសអ្នកមានៗទាំងអស់នោះជាអ្នកចេញលុយរាល់ការចំណាយ លើការដើរលេងទាំងអស់។ ឥលូវនេះនាងកំពុងតែមានទំនាក់ទំនង យ៉ាងស្អិតរមួតជាមួយនឹងបុរសអ្នកមានម្នាក់ ក្នុងចំណោមបុរសអ្នកមានទាំងអស់ដែលនាងធ្លាប់ជួប។

ជាការពិតណាស់ រឿងហេតុដំបូងដែលបានកើតឡើងដល់សព្វថ្ងៃនេះ គឺវាបានចាប់ផ្តើម នៅក្នុង ខែធ្នូ ឆ្នាំ២០១៤ កាលនោះនាងមានអាយុ ២៥ឆ្នាំ នាងបានគិតក្នុងចិត្តថា ជីវិតរបស់នាងគឺពិតជាគួរឲ្យធុញណាស់ ថែមទាំងគ្មានភាពផ្សងព្រេងអ្វីសោះ។ បន្ទាប់មក នាងក៏សំរេចចិត្តលាឈប់ពី ការងាររបស់នាងដែលជាទីប្រឹក្សាហិរញ្ញវត្ថុ នៅក្រុមហ៊ុន Merrill Lynch ដោយក្នុងគោលបំណងដើម្បីស្វែងរក អ្វីមួយដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត។ មិនយូរប៉ុន្មាន នាងក៏បានចាប់ផ្តើមប្រើប្រាស់វិបសាយស្វែងរកដៃគូដើម្បីណាត់ជួប។

បន្ថែមពីនេះទៀត នាងបាននិយាយថា គេហទំព័រមួយដែលនាងប្រើ បានទាក់ទាញបុរសៗបានជោគជ័យខ្លាំងណាស់ ដែលបុរសទាំងនោះ គ្មានពេលណាត់ជួបគ្នា របៀបធម្មតាៗនោះទេ គឺពួកគេចូលចិត្តណាត់ជួបដោយធ្វើដំណើរកម្សាន្ត ទៅតាមប្រទេសនានា ពីព្រោះភាគច្រើន ពួកគេគឺជាអ្នកមាន។ កញ្ញា Lynn បានបន្តទៀតថា «នាងបានជួបជាមួយនឹងនាយកគ្រប់គ្រងវ័យ ៣១ឆ្នាំម្នាក់  ដែលជាអ្នកដែលនាំនាង ទៅដើរលេងលំហែកាយរយៈពេល ១សប្តាហ៏នៅកោះ Barbados ស្ថិតនៅភាគខាងកើត កោះខារ៉ាបីន ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានចំណាយប្រាក់ទាំងអស់ មានដូចជា ការហោះហើរ ការស្នាក់នៅក្នុងសណ្ធារគារលំដាប់ថ្នាក់ផ្កាយ៥ ថែមទាំងផ្តល់ឲ្យនាងនូវគ្រឿងអលង្ការថែមទៀតផង។

ជាចុងក្រោយ កញ្ញា Lynn និយាយថា ប្រហែលមានមនុស្សជាច្រើនគិតខុសចំពោះនាង។ ក្រោយមក នាងបានពន្យល់ថា ការណាត់ជួបទាំងនោះ គ្រាន់តែជាការណាត់ជួបធម្មតាៗប៉ុណ្ណោះ។ នាងបានបញ្ជាក់ទៀតថា វាមិនមែនជាសម្ពោធអ្វីទេ​ដែលនាងដេកជាមួយអ្នកឧបត្ថម្ភរបស់នាង ប៉ុន្តែវាអាស្រ័យទៅលើឥរិយាបទ និងអត្តចរិករបស់បុគ្គលនោះផងដែរ៕

នារីវ័យក្មេងម្នាក់ ធ្វើដំណើរកម្សាន្ត ជុំវិញពិភពលោក ដោយមិនគិតថ្លៃ ព្រោះមានបុរសៗ ចាំចេញលុយឲ្យនារីវ័យក្មេងម្នាក់ ធ្វើដំណើរកម្សាន្ត ជុំវិញពិភពលោក ដោយមិនគិតថ្លៃ ព្រោះមានបុរសៗ ចាំចេញលុយឲ្យនារីវ័យក្មេងម្នាក់ ធ្វើដំណើរកម្សាន្ត ជុំវិញពិភពលោក ដោយមិនគិតថ្លៃ ព្រោះមានបុរសៗ ចាំចេញលុយឲ្យនារីវ័យក្មេងម្នាក់ ធ្វើដំណើរកម្សាន្ត ជុំវិញពិភពលោក ដោយមិនគិតថ្លៃ ព្រោះមានបុរសៗ ចាំចេញលុយឲ្យ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត