ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែង​ថា ភ្នំភ្លើង SOPUTAN ស្ថិត​នៅ​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​ខាងជើង​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​ជា​ច្រើន​លើក​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ដោយ​បញ្ចេញ​ផេះ​ក្តៅ​ឡើង​លើ​អាកាស​កម្ពស់​ដល់​២.៥០០​ម៉ែត្រ ។

អាជ្ញាធរ​ស្រុក MINAHASA TENGGARA បាន​ចែកចាយ​ម៉ាស់​ការពារ​ដល់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ភ្នំភ្លើង SOPUTAN ដើម្បី​ការពារ​ការ​ធ្លាក់​ផេះ និង​កម្ទេច​ភ្នំភ្លើង ។

ភ្នំភ្លើង SOPUTAN ជា​ភ្នំភ្លើង​សកម្ម​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​ប្រមាណ​ជា​១២៩​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៕

  • ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/08  Category:កីឡា