ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​បណ្តា​រាជធានី​-ខេត្ត អំពី​ការ​រៀបចំ​កម្មវិធីបញ្ជ្រាប​ការ​យល់​ដឹង​ និង​ការ​សម្អាត​​ក្រុង ដើម្បី​ចូលរួម​អប់អរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «ទីក្រុង​ខ្ញុំ​ស្អាត សុខ​​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន» ខណៈ​ដែល​ក​ម្មា​ធិ​ការ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​រៀបចំ​កម្មវិធី​ទិវា​ជាតិ​ទីក្រុង​ស្អាតលើក​ទី​៤ ក្នុង​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២៤-២៥ ​កុម្ភៈ​ ២០១៦ ខាង​មុខ​នេះ ក្រោម​វត្តមានលោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ។

យោង​តាម​សេចក្តីជូនដំណឹង​ក្រសួងទេសចរណ៍បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤​នេះ ប្រព្រឹត្ត​ឡើង​ប្រកប​ដោយ​​ជោគជ័យ អធិកអធម មានការ​គាំទ្រ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រុង​-​ខណ្ឌ ដែល​ជា​បេក្ខភាព​ដែល​បាន​ចូលរួម​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ និង​ដើម្បី​ជា​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ទីក្រុង​ស្អាត​ដល់​សាធារណៈជន​ទៅ​ទៅ​ឲ្យ​បានដឹង និង​អាច​ធ្វើការ​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤​នេះ​ទាំងអស់​គ្នា គណៈកម្មាធិការ​វាត​តម្លៃ​ទីក្រុង​ស្អាត ស្នើ​ឲ្យ​អភិបាលខេត្ត-រាជ​ធានីទាំងអស់ ​រៀបចំ​កម្មវិធី​ចំនួន​​២ គឺ​ទី​១-កម្មវិធី​បញ្ជ្រាប​ការ​យល់​ដឹង និង​ទី​២-កម្មវិធី​ការ​សម្អាត​ទីក្រុង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ និង​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។