ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ

ស្រះកែវ៖ ពលរដ្ឋខ្មែរជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះរថយន្តឆ្លងដែន ទៅរកការងារធ្វើក្នុងប្រទេសថៃ បន្ទាប់ពីឆ្លងដែន បានតែប៉ុន្មានគីឡូម៉ែត្រពី ព្រំដែនកម្ពុជារថយន្តដែលពួកគេជិះ នោះបានបុកជាមួយ រថយន្តបែនដឹកដីពីក្រោយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុច ភូមិផនសាន់ ឃុំវាន់ណាំយ៉េន ស្រុកខៅឆាក់កាន ខេត្តស្រះកែវ។

ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលឲ្យ មនុស្ស១៩នាក់ រងរបួសធ្ងន់ស្រាល ស្រី១០នាក់ ប្រុស០៩នាក់ ខណៈពេលនេះកំពុង សម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវ។

ការសែតក្នុងស្រុករបស់ថៃ បានចេញផ្សាយថា ពលរដ្ឋខ្មែទាំង១០នាក់ គឺឆ្លងដែនខុសច្បាប់ ចូលតាមច្រក របៀង ដើម្បីចូលទឹកដីថៃ ស្វែករកការងារធ្វើ នៅពេលជិះររថយន្ត អ៊ីស៊ូស៊ូមួយបាំងកន្លះ មិនបានប៉ុន្មានគឺឡូម៉ែត្រផង មកដល់ចំនុច វ៉ាន់ណាំយ៉េន ក៏បានបុករថយន្ត ដឹកដីពីក្រោយ ទើបបណ្តាលឲ្យមាន មនុស្សរបួសធ្ងន់ស្រាល ភ្លាមៗ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

គិតមកដល់ ម៉ោ១២និង៣០នាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនរងគ្រោះពលករខ្មែរទាំងនោះស្ថិតក្នុង ការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនៅឡើយ តែពុំមាននរណាម្ចាស់ ស្លាប់បាត់បង់ជីវិតនោះទេ។

ពាក់ពន្ធ័ករណីខាងលើ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការអធិប្បាយពីលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្ត ស្រះកែវ ប្រទេសថៃបានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន។

ពត៌មានប្រែប្រួលយ៉ាងណា យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនាពេលខាងមុខ៕

ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ
ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ
ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ
ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ
ពលករខ្មែរ មួយរថយន្ត ជួបគ្រោះថ្នាក់ចរាចរណ៍ នៅថៃ របួសធ្ងន់ស្រាល ១៩នាក់ ខណៈឆ្លងដែន ខុសច្បាប់ទៅរក ការងារធ្វើនៅថៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត