អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់

ខេត្តកណ្តាល ៖ អ្នកជាប់សែស្រឡាយ​ចិន-វៀតណាម​​​​មានជំនឿថា ការ​នាំអំពៅ​ខ្មៅ និង​អុជធូប​នៅ​​ រោ​ង​អ្នកតា​យកទៅ​ផ្ទះ នឹងនាំ​មក​​នូវ​​​ហេង លាភសំណាង​ និងសុខ​ចម្រើន​ក្នុង​ក្រុមគ្រួសារ ។

ដោយសារ​តែ​ជំនឿ​បែបនេះ កាលពីព្រឹក​ថ្ងៃទី៨ កុម្ភៈ មាន​អ្នក​ជាប់​​សែ​ស្រឡាយ​ចិន​-វៀតណាម ជាច្រើន​នាក់​ មកពី​គ្រប់ទិសទី​​ នាំ​គ្នា​មកទិញ​អំពៅ​ខ្មៅ និងអុជ​ធូប​នៅ​រោង​អ្នកតា​ចិន ​ក្រុងតាខ្មៅ​​​ឈ្មោះ​លោត​តាប៉ោ សែ ឬ​អ្នក​​តា​ធំ ដែល​គេ​ដឹងថា ជា​អ្នក​តា​ចិន​ ដែល​​ធំជាង​គេ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និងពូកែ​ស័ក្តិ​សិទ្ធិជាង​គេ​​ បន់​ស្រន់​សុំ​​អ្វី​តែង​តែ​បានដូចបំណង​ប្រាថ្នា​។

នៅព្រឹក​ថ្ងៃដដែលនេះ ស្ថិត​នៅ​មុខ​រោង​​អ្នក​តា​​ចិន​ប៉ោសែ ឬ​អ្នកតាធំ នៅ​ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មនុស្ស​ក្មេង​ ចាស់ ប្រុស ស្រី ដែល​ជា​អ្នក​ជាប់​សែ​ស្រឡាយ​ ចិន​រាប់​ពាន់​នាក់ បានដើរ​ប្រជ្រៀតគ្នា​មក​ ទិញអំពៅ​ខ្មៅ និង​អុជ​ធូបនៅ​រោង​អ្នក​តា ។ អំពៅ​​ខ្មៅ​ ដែលគេ​នាំពីស្រុកកោះធំ​ ខេត្ត​កណ្តាល និង​ពីខេត្តកំពង់ចាម ​បាន​យកមក​ដាក់​បញ្ឈរ​លក់នៅ​ខាង​មុខ​រោង​អ្នក​តា​ ជា​មួយ​​ដើម​ផ្លែ​ទទឹម​​​ផងដែរ ។

ដោយ​សារ​​តែ​អ្នក​មកទិញអំពៅ​ខ្មៅ​​យកទៅ​មានច្រើន​នាក់​ អំពៅខ្មៅ​មាន​ហាង​ឆេង​ខ្ពស់ ដែល​មាន តម្លៃ​មួយដើម១​ម៉ឺនរៀល ។ ​បើ​ទោះ​បី​ដើម​អំពៅខ្មៅ​ មានតម្លៃខ្ពស់​ និងមែក​ផ្លែទទឹម​មួយដុំ​ប៉ុន​កំភួន​ដៃ​ តម្លៃ១ម៉ឺន​រៀលក្តី ក៏​អ្នក​ជាប់សែស្រឡាយ​ចិន​ នៅ​តែ​ប្រជ្រៀត​​គ្នា​​ទិញដែរ ដើម្បីយកទៅ​សែនក្នុង​រោងអ្នក​តា​ ដើម្បី​នាំលាភ​ សំណាង​ដល់ក្រុមគ្រួសារ ។

អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់
អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់
អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់
អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់
អ្នក​ជាប់សែស្រឡាយ​ចិន​នាំ​គ្នា​ទិញ​ អំពៅខ្មៅ និង​អុជ​ធូប​នៅ​ រោង​អ្នកតា​ចិន​ក្រុង​តា​ខ្មៅ អំពៅខ្មៅ​មាន​ហាងឆេង​ខ្ពស់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត