ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​ ក្លើ​២នាក់​ពេល​ស្រវឹង ​បបួល​​វាយ​គ្នា​ (មានវីដេអូ)

​ខេត្ត​ឧត្តរមានជ័យ ៖​ ​ខ្មែរ​២​នាក់​បាន​ផឹក​បាន​ស៊ី​ក្នុង​ថ្ងៃ​សែន​ចិន​ស្រវឹង​ជោកជាំ​ទាស់​ពា​​ក្យ​សម្តី​គ្នា​ឈាន​ ទៅ​​​វាយតប់​គ្នា​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង៥​និង​៤៥​នាទី​ ល្ងាច​ថ្ងៃ​ទី​៧ ​កុ​ម្ភៈ ​២០១៦ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ​។

​អ្នក​ភូមិ​​បាន​​និយាយ​ថា បុរស​ទាំង​២​នាក់​នេះ​ ម្នាក់​​​ឈ្មោះ​ ទូច ដំ​ ​អាយុ​២៨​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​គោក​រំដួល សង្កាត់​សំរោង ក្រុង​សំរោង ​និង​ម្នាក់​ទៀត​ ​ឈ្មោះ​ ជូ ដេ​ត ​​អាយុ​២៩ឆ្នាំ​ រស់់នៅ​ភូមិ​ពុល ​សង្កាត់​សំរោង ក្រុង​សំរោង​ ​។ ​ទាំង​២​នាក់​ជា​មិត្តភក្តិនឹង​គ្នា​ ហើយក៍​​ទើប​​ចេញពី​ ពន្ធ​ធានា​គា​ផង​ដែរ​ ។

អ្នក​ភូមិ​បាន​បន្ត​ថា ​បុរសទាំង​២​នាក់​នេះ​ កន្លង​មក​តែងតែ​កើត​មាន​ជម្លោះ​វាយតប់​គ្នា​ជា​ ញឹកញាប់​ផង​ដែរ ​។ ​ជាក់ស្តែង ​នៅ​ក្នុងភូមិ​គោក​រំដួល​ មាន​​​អ្នក​​ខ្លះ​ជាប់ ​ខ្សែស្រឡាយ​ចិន​ បានរៀបចំ​ពិធី​សែន​ចិន​នៅ​ថ្ងៃ​ទី​៧​ កុ​ម្ភៈ ​២០១៦ ហើយ​នៅ​ពេល​រសៀល​ គេ​បាន​ជួបជុំ​នាំ​គ្នាផឹក​​ ស៊ីរាំ​លេង​កម្សាន្ត​យ៉ាង​ សប្បាយ​រីករាយ ​។

​​អ្នក​ភូមិ​បាន​​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ធ្វើ​ពិធី​សែន​ចិន​រួច ​ស្រាប់តែ​មាន​វត្តមាន​បុរស​២​នាក់​ចូល រួម​ផឹក​​ស៊ី​​​ដែរ ។ បន្ទាប់​​មក​បុរស​ទាំង​ ២​នាក់​នេះ​​ស្រវឹង​ជោកជាំ​ រៀង​ៗ​ខ្លួន ​ហើយ​បាន​ទាស់​​សម្ តី​​គ្នា​បន្តិច​ប​ន្ទួ​ច ក៍​បបួល​គ្នា​​​ ចេញពី​កន្លែង​ផឹក​​ស៊ី​​ទៅ​វាយតប់​គ្នា​នៅ កណ្តាល​វាលស្រែ​​ឱ្យ​ឆ្ងាយ​ពី​ គេ​ឯង​បណ្កាល​ឱ្យ​របួស​ប៉ោង​ មុខ​ទាំង​​សង​ខាង​ ដោយ​មិន​មាន​អ្នក​ឈ្នះ​​ ​អ្នកណា​​ចាញ់​​ឡើយ រួច​ដើរទៅ​ផ្ទះរៀង​ៗ​ខ្លួន​ ។ នេះ​ហើយ​​​គេ​ហៅ​ថា «ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ» ៕

ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​ ក្លើ​២នាក់​ពេល​ស្រវឹង ​បបួល​​វាយ​គ្នា​ (មានវីដេអូ)

ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​ ក្លើ​២នាក់​ពេល​ស្រវឹង ​បបួល​​វាយ​គ្នា​ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត