សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ស្រា​បៀរ​សិ​ង្ហា ជា​ផលិតផល​ឈានមុខ​មួយ​ក្នុង​ចំណោម​ផលិតផល​ល្បី​ៗ​ជា​ច្រើន​ដែល​នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជ​ថៃ ថប់​ថៃ​ប្រ​ន​២០១៦ ដែល​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧ ខែកុម្ភៈ​។ ​ពិព័រណ៍​ប្រចាំឆ្នាំ​នេះ គឺជា​ការ​ផ្ដួចផ្ដើម​ធ្វើ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​ថៃ ហើយ​ត្រូវ​បាន​រៀបចំ​ដោយ Inter Trade Fairs ។

ការ​ចូលរួម​របស់​ក្រុមហ៊ុន​សាជីវកម្ម​សិ​ង្ហា នឹង​បង្ហាញ​ជូន​នូវ​ស្ដង់​ពិព័រណ៍​លំដាប់​ខ្ពស់​លើ​ផ្ទៃ​បរិវេណ​៥៤​ម៉ែត្រការ៉េ ដែល​នឹង​បង្ហាញ​គ្រឿង​ស្រវឹង (​ស្រា​បៀរ​សិ​ង្ហា ស្រា​បៀរ​លី​អូ  Syder Bay) ភេសជ្ជៈ​មិនមែន​គ្រឿង​ស្រវឹង (B-ing, Sanvo) អាហារ​សម្រន់ (Max Snax, Coco Jazz, Yuki, Masita Seaweed) និង​អាហារ (Asia and Star Chefs under the Fine Food Capital Company, Pun Dee Rice) របស់​ក្រុមហ៊ុន Boon Rawd ។

ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៤ កម្ភៈ ពិព័រណ៍ នឹង​បើក​ជូន​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម អ្នក​លក់រាយ  អ្នក​លក់ដុំ និង​អ្នក​ចែកចាយ​ដ៏​មាន​សក្ដានុពល​នានា​។ ម្យ៉ាងវិញទៀត​ពិព័រណ៍​ក៏​នឹង​បើក​ជូន​សម្រាប់​សាធារណជន​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧ កុម្ភៈ នេះ​ផង​ដែរ​។ ស្ដង់​ពិព័រណ៍​របស់​ក្រុមហ៊ុន​សាជីវកម្ម​សិ​ង្ហា នឹង​នាំ​មក​នូវ​ការ​ផ្ដល់​ជូន​ពិសេស​ៗ​ជាមួយ​ហ្គេ​ម​កម្សាន្ត និង​រង្វាន់​ជា​ច្រើន​សម្រាប់​ការ​ចំណាយ​ចាប់ពី​US$5 ឡើង​ទៅ​។